ប្រតិភូ​សេនានុព័ន្ធ​វៀតណាម​ជូនពរ​ថ្នាក់ដឹកនាំ​វិស្វកម្ម​អគ្គបញ្ជាការ ខ​.​ភ​.​ម​.

1331
ចែករម្លែក
  • 19
    Shares

ដោយ​: យោធិន / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៨ លោក​វរៈសេនីយ៍ឯក ង្វៀន អា​ញ់​យុង (Col. Nguuyen Anh Dzung) ប្រធានការិយាល័យ​អនុព័ន្ធយោធា នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី បាន​អញ្ជើញ​មក​ជូនពរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង ខ​.​ភ​.​ម មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ និង មេបញ្ជាការរង ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ដែល​នឹង​ឈានចូល​មកដល់​នា​ថៃ្ង​ទី​១៤-១៥-១៦ ខែមេសា​នេះ​។​

​នាឱកាស​ដ៏​ប្រសើរ​នេះ លោក​វរៈសេនីយ៍ឯក ង្វៀន អា​ញ់​យុង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ រាក់ទាក់​ស្និទ្ធស្នាល ក្នុងនាម​ជា​អ្នកភូមិផង​របង​ជាមួយ ជា​មិត្រ​ភក្តិ​ល្អ ស្រឡាញ់​រាប់អាន​គ្នា​តាំងពី​យូរលង់​មកហើយ ដែល​តែងតែមាន​ការទំនាក់ទំនង និង​សហ​ប្រតិ​ប​ត្ត​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការតស៊ូ​ប្រឆាំង​សត្រូវ​រួម​កាលពី​សម័យ​សង្គ្រាម​ឥណ្ឌូចិន រហូតដល់​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។

​វប្បធម៌​ដ៏​ល្អ​ប្រពៃ​ខាងលើនេះ យើង​ត្រូវខិតខំ​បន្ត​ពូន​ជ្រុំ ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ផូ​ផង់​រឹងមាំ ទាំង​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម