តើ​តួអង្គ​ពិភពលោក​ណា​ខ្លះ​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​?

512
ចែករម្លែក

​សង្គ្រាម​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​( Nagorno-Karabakh)​ជា​ជម្លោះជាតិសាសន៍​និង​ទឹកដី​រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​អា​ម៉េនី​( Armenia)​និង​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​( Azerbaijan)​ដោយសារ​តែ​តំបន់​ផ្តាច់​​ខ្លួន​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​និង​ស្រុក​នៅ​ជុំវិញ​នោះ​ចំនួន​៧​ដែល​តាម​ការជាក់ស្តែង​គ្រប់គ្រង​ដោយ​សាធារណរដ្ឋ​អាត់​សាក់ ដែល​ប្រកាស​ឡើង​ដោយ​ខ្លួនឯង តែ​អន្តរជាតិ​ទទួលស្គាល់ថា​ជា​ផ្នែក​នៃ​ប្រទេស​​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​។​

​សម័យ​សហភាពសូវៀត មេដឹកនាំ​ចូសេព ស្តា​លីន បាន​សំរេចចិត្ត​បង្កើត​តំបន់​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​នេះ​ជា​ទឹកដី​ស្វ័យភាព​របស់​សាធារណរដ្ឋ​សូ​វៀត​អា​ហ្ស៊ែ​បៃ​ហ្សង់​។​ជម្លោះ​បច្ចុប្បន្ន​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៨ នៅពេល​ជនជាតិភាគតិច​អាម៉េនីកា​រ៉ាបាក់​បានទា​ម​ទារ​ផ្ទេរ​តំបន់​កា​រ៉ា​បាក់​( Karabakh )​ពី​សាធារណរដ្ឋ​សូ​វៀត​អា​ហ្ស៊ែ​របៃ​ហ្សង់​មក​នៅ​ក្រោម​ការគ្រប់គ្រ​ង​របស់​សាធារណរដ្ឋ​សូ​វៀត​អា​ម៉េនី​។​

​ជម្លោះ​ចេះតែ​កើនឡើង​និង​បាន​ឈាន​ដល់​សង្គ្រាម​ពេញធឹង​មួយ​នៅ​ដើម​ទសវត្សរ៍​១៩៩០ តែ​បទ​ឈប់​បាញ់​ឆ្នាំ​១៩៩៤​មួយ​នាំអោយ​ភាគី​ទាំងពីរ​ប្រកាស​សន្តិភាព​ដែល​កាន់តែ​ធ្លាក់​ចុះ​យ៉ាប់យ៉ឺន​ឡើង​នៅ​​ពេល​អា​ហ្ស៊ែ​របៃ​ហ្សង់​កាន់តែមិន​សប្បាយចិត្ត​នឹង​ការគ្រប់គ្រង​ដោយ​ឯករាជ្យ​តាម​ការជាក់ស្តែង​របស់​សាធារណរដ្ឋ​ប្រកាស​ដោយ​ឯកឯង​នេះ​។​តាមពិត​ភាគី​ទាំង​២​បាន​ប៉ះទង្គិច​គ្នា​ជាប់​តាំងពី​ឆ្នាំ​១៩៨៨​តែ​ការប៉ះទង្គិច​៤​ថ្ងៃ​នៅ​ខែ​មេសា​ឆ្នាំ​២០១៦ បាន​ក្លាយ​ជា​ការរំលោភ​បទ​ឈប់​បាញ់​ដែល​បង្ក​អោយ​បាត់បង់​អាយុជីវិត​ច្រើន​បំផុត​។​

​រវាង​ថ្ងៃ​០១​ដល់​០៥​មេសា ឆ្នាំ​២០១៦ ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​តាម​ខ្សែត្រៀម​ជួរ​មុខ​នៃ​តំបន់​ហ្ក័​រ​ណូ​-​កា​រ៉ា​បាក់​បណ្តាល​អោយ​ទាហាន​អា​ម៉េនី​៨៨​នាក់​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​ពី​៣១​ទី​៩២​នាក់​ស្លាប់​។​ក្រៅពីនេះ ជន​ស៊ីវិល​១០​នាក់​ក៏​ត្រូវបាន​សម្លាប់​ផងដែរ​។​

​ជម្លោះ​សម័យថ្មី​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៨ ក្នុងអំឡុងពេល​រលំរ​លាយ​សហភាពសូវៀត​នៅ​ឆ្នាំ​១៩៨៩ និង​ចំពេល​ភាព​តានតឹង​រវាង​ជនជាតិភាគតិច​អាម៉េនីក្នុ​ង​តំបន់និង​អា​ហ្ស៊ែ​បៃ​ហ្សង់​កាន់​​តែ​កើនឡើង​ដោយសារ​តំបន់​ហ្ក័​រ​ណូ​-​កា​រ៉ា​បាក់​។​

​បន្ទាប់​ពី​ការប៉ះទង្គិច​នៅ​ខែ​មេសា​ឆ្នាំ​២០១៦ នៅ​ប៉ុន្មាន​ខែក្រោយៗ​ក្នុង​ឆ្នាំ​ដដែល​ក៏​មាន​ការប៉ះទង្គិច​គ្នា​ទៀត​និង​នៅ​ឆ្នាំ​២០១៧ ២០១៨​និង​២០២០​។​

-​អន្តរាគមន៍​បរទេស​

-​រុស្ស៊ី​៖​មាន​ការលើកឡើង​ថា រុស្ស៊ី​គាំទ្រ​ភាគី​អា​ម៉េនី តែ​មាន​អ្នក​ឥស្សរជន​រុស្ស៊ី​ផ្សេងៗ​ក្នុង​សម័យកាល​ខុសៗ​គ្នា គាំទ្រ​ភាគី​ទាំង​ពីរ​នៅក្នុង​ជម្លោះ​។​អ្នកកាសែត​អង់គ្លេស​និង​ជា​អ្នកនិពន្ធ​ស្តីពី​តំបន់​កូកាស​​បាន​និយាយថា អតីត​ប្រធានាធិបតី​រុស្ស៊ី លោក​បូរី​ស យែល​ស៊ីល មិន​ចង់​ឃើញ​ភាគី​អា​ម៉េនី​ត្រូវ​គេបំបាក់​ទេ តែ​ក៏​មិន​ចង់​ផ្គត់ផ្គង់​សព្វាវុធ​ច្រើនពេក​ដែរ​។​លោក​បាន​សន្និដ្ឋានថា នៅ​ឆ្នាំ​២០១២ គឺ​រុស្ស៊ី​ដែល​​បាន​ដើរតួនាទី​សំខាន់​សំរាប់​ភាគី​ទាំងពីរ តែ​ត្រូវបាន​គេ​មើលឃើញ​ថា​ទោរទន់​ទៅខាង​អា​ម៉េនី​ជាង​។​

​យោង​តាម​អ្នកប្រវត្តិសាស្ត្រ​និង​វិទ្យាសាស្ត្រ​នយោបាយ​អាម៉េរិក​កាណាដា លោក​Razmik Panossian កងកម្លាំង​រុស្ស៊ី​បាន​គាំទ្រ​ភាគី​អា​ម៉េនី​ដោយ​ផ្តល់​អាវុធ ប្រេង​និង​ឡូ​ជី​ស្ទិក​។​

​រុស្ស៊ី​បាន​ផ្តល់​សព្វាវុធ​តំលៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដល់​អា​ម៉េនី​។ បើ​តាម​អ្នកកាសែត de Waal ការគាំទ្រ​របស់​រុស្ស៊ី​ដល់​អា​ម៉េនី ជា​កក្តា​ធំ​មួយ​នៅ​ពីក្រោយ​ជ័យជម្នះ​របស់​អា​ម៉េនី​។​គេ​ថា អា​ម៉េនី​ទិញ​អាវុធ​​ពី​រុស្ស៊ី​ក្នុង​តំលៃថោក​(discount)​តែ​បើ​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ រុស្ស៊ី​យក​ថ្លៃ​ពេញ​។​

​ទោះជា​យ៉ាងណា នៅពេល​ក្រោយ​សង្គ្រាម រុស្ស៊ី​ជា​សម្ពន្ធមិត្ត​យោធា​របស់​ប្រទេស​ទាំង​ពីរ​។​

-​តួ​ក​គី​៖​តួ​ក​គី​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​ដល់​អា​ហ្ស៊ែ​របៃ​ហ្សង់​នៅក្នុង​ជម្លោះ​នេះ​។​

​សាស្ត្រាចារ្យ​ស៊ុយអែត​លោក​Svante Cornell បាន​សរសេរ​នៅ​ឆ្នាំ​១៩៩៨​ថា តួ​ក​គី​ជា​ប្រទេស​តែ​មួយគត់​ដែល​បង្ហាញ​ការគាំទ្រ​ជាប់​សំរាប់​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​។​ប្រទេស​នៅ​មជ្ឈិមបូព៌ា​នេះ​បាន​ផ្តល់​ជំនួយ​យោ​​ធា​យ៉ាងសកម្ម​ក្នុងអំឡុង​សង្គ្រាម​។​

​តួ​ក​គី​ក៏​គាំទ្រ​អា​ហ្ស៊ែ​របៃ​ហ្សង់​ខាង​ការទូត​។​កងកម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​មាន​កិច្ចសហការ​គ្នា​ពិស្តារ និង​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាប្រចាំ​។​អា​ហ្ស៊ែ​របៃ​ហ្សង់​ក៏​បាន​ទិញ​អាវុអ​ពី​តួក​គី​ផងដែរ​។​

​តួ​ក​គី​បាន​បិទ​ព្រំដែន​ជាមួយ​អា​ម៉េនី និង​បដិសេធ​មិន​ព្រម​ធ្វើ​ប្រក្រតី​កម្ម​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​អា​ម៉េនី ដោយសារតែ​ខ្លួន​គាំទ្រ​អា​ហ្ស៊ែ​របៃ​ហ្សង់​ក្នុងជម្លោះ​តំបន់​ការ៉ាបាក់​។​

-​អ៊ីរ៉ង់​៖ តាម​ផ្លូវការ អ៊ីរ៉ង់​ជា​ភាគី​អព្យាក្រិត​និងបាន​ស្វះស្វែង​រក​តួនាទី​មួយជា​អ្នកដឹកនាំ​សម្រុះសម្រួល ជាពិសេស​នៅ​ឆ្នាំ​១៩៩២​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន អ៊ីរ៉ង់​អំពាវនាវ​អោយ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ និង​អត់ធ្មត់​កុំអោយ​មាន​ការ​ប៉ះទង្គិច​គ្នា​។​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​អ៊ីរ៉ង់​ត្រូវបាន​គេ​អះអាងថា​​បានបញ្ជាក់​ការគាំទ្រ​សំរាប់​បូរណភាព​ទឹកដី​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ តែ​សហការ​ខាង​សេដ្ឋកិច្ច​ជាមួយ​អា​ម៉េនី​ខ្លាំង​ជាង​។​

-​សហរដ្ឋ​អាម៉េរិក​៖​អ្នកវិទ្យាសាស្ត្រ​នយោបាយ​អាម៉េរិក​Thomas Ambrosio​បាន​លើកឡើង​នៅ​ឆ្នាំ​២០០០​ថា អាម៉េរិក​គាំទ្រ​អធិបតេយ្យភាព​របស់​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ តែ​អនុម័ត​គោលនយោបាយ​គាំទ្រ​​អ្នក​ផ្តាច់​ទឹកដី​អា​ម៉េនី​។​

​អ្នកប្រវត្តិសាស្ត្រ​សូ​វៀត លោក​Sergo Mikoyan បាន​ចាប់អារម្មណ៍​នៅ​ឆ្នាំ​១៩៩៨​ថា ចម្លើយ​តប​របស់​អាម៉េរិក​ហាក់​ខ្ទាស់​គ្នា ឬ​ទិសដៅ​បញ្ច្រាស​គ្នា រវាង​អង្គនីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ​។​សភា​អាម៉េរិក​ស្ថិត​​ក្រោម​ឥទ្ធិពល​នៃ​ការ​បញ្ចុះបញ្ចូល​ពី​អា​ម៉េនី នៅពេល​ផ្នែក​ប្រតិបត្តិ​(​សេត​វិមាន​និង​ក្រសួង​ការបរទេស​)​គាំទ្រ​គោលនយោបាយ​គាំទ្រ​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ ដែល​ឆ្លុះបញ្ចាំង​អំពី​ឥទ្ធិពល​របស់​តួ​ក​គី​និង​ផល​ប្រ​​យោជន៍​នៃ​ក្រុមហ៊ុន​ប្រេង​។​

​ទោះជា​យ៉ាងណា អាម៉េរិក​បាន​ផ្តល់​ជំនួយ​យោធា​ដល់​ប្រទេស​មាន​ជម្លោះ​ទាំងពីរ​។​អាម៉េរិក​ក៏បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​សាធារណរដ្ឋ​បំបែក​ខ្លួន អាត​សាក់ ជាហេតុ​នាំ​អោយ​មាន​ការ​រិះគន់​ពី​រដ្ឋា​ភិ​​បាល​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ ថា​អាម៉េរិក​ផ្តល់​ភាពស្របច្បាប់​ដល់​របប​ខុសច្បាប់​មួយ​៕​ប្រែ​សម្រួល​៖​វាសនា​

​ជម្លោះ​ថ្មី​រវាង​កងកម្លាំង​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់ រួម​មាន​ការប្រើ​កាំជ្រួច​ហ្វូង​និង​ដ្រូ​ន ដែល​នាំ​អោយ​សម្លាប់​មនុស្ស​រាប់​សិប​នាក់ រួម​មាន​ឧត្តមសេនីយ៍អា​ហ្ស៊ែ​របៃ​ហ្សង់​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម