តារាចម្រៀង អ៊ីណូ បើកឃ្លាំងទិញ លក់រថយន្តព្រមគ្នាជាមួយថ្ងៃខួបកំណើត

335
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនត្រឹមតែជាតារាចម្រៀងលេចធ្លោមួយរូប អ៊ីណូ(Eno)​ ក៏ជាអ្នកជំនួញដ៏ជោគជ័យផងដែរ លើវិស័យទិញលក់រថយន្ត ព្រោះកន្លងមកលោក ជា អ្នកជំនាញលើជំនួញមួយនេះ ត្រឹមតែមួយរយៈប៉ុណ្ណោះ លោកក៏បានសម្ពោធឃ្លាំង លក់រថយន្តរបស់ខ្លួនដែលកន្លងមក តារាចម្រៀង អ៊ីណូ ក៏មានបទពិសោធន៍ ផ្នែក ទិញលក់រថយន្តយ៉ាងជំនាញផងដែរ នេះបើតាមការអះអាងរបស់លោក បានប្រាប់អ្នក សារព័ត៌មាន កាលពីយប់ថ្ងៃអាទិត្យ ទី២៧ កញ្ញា ២០២០ ក្នុងពិធីខួបកំណើត របស់លោកផ្ទាល់។

មិនត្រឹមតែធ្វើពិធីខួបកំណើតដូចឆ្នាំមុនៗប៉ុណ្ណោះទេ លោកក៏បានប្រកាស បើក សម្ភោធឃ្លាំងរថយន្ត ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅ ជិតផ្សារ ទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លា។ លោក អ៊ីណូបាន​ ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខ របរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោក សម្រេច បើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា អេណូ អូតូ ខា ( Eno Auto Car)។

លោក អ៊ីណូ បន្តថា ហេតុផលដែលលោក ហ៊ានបើកអាជីវកម្មលក់ឡាន ដោយ ផ្ទាល់ ខ្លួននេះ គឺដោយសារតែលោកមើលឃើញនូវយុត្តិសាស្ត្រជោគជ័យរួចទៅហើយ ស្រប គ្នាដែលទីផ្សារលក់ឡានរបស់លោកមានអតិថិជនទូទាំងប្រទេសទទួលស្គាល់រួចមកហើយ ជាពិសេសគឺយុទ្ធសាស្ត្របង់រំលោះជាមួយនឹងលក្ខខ័ណ្ឌងាយៗ លក់តម្លៃទាប ជាងទីផ្សារ និងលក់តែរថយន្តមិនបុក មិនកាត់ត ហើយមានសេវ៉ាធានាត្រឹមត្រូវ។

យានដ្ឋានរបស់លោកមានលក់ទាំងរថយន្តធម្មតា និងសេរីទំនើប ហើយបើទោះបី ជាលោក ជោគជ័យនឹងអាជីវកម្មលក់ឡានមួយនេះក៏លោកនៅតែប្រកាន់ ជំហរមិន ដកថយក្នុងអាជីពសិល្បៈនោះដែរ ដោយលោកនឹងដើរឱ្យជោគជ័យទន្ទឹមគ្នា។ លោកថា សប្បាយចិត្តដែលពិធីសំខាន់របស់ខ្លួនបើទោះបីជាមានការរំខានដោយភ្លៀង ក៏មានសិល្បៈករ និងភ្ញៀវអញ្ជើញចូលរួមពេញរោងផងដែរ ជាពិសេសគឺតារាល្បីៗ ដែលលោកមានទំនាក់ទំនងនៅក្នុងសង្គមសិល្បៈ៕

ទីតាំងផ្សាយពាណិជ្ជកម្ម