មនុស្ស​៥​នាក់​​របួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​គ្នា​នៅ​អូរ​ឧកញ៉ា​ហេង​

1131
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រល ដោយសារ​គ្រោះថ្នាក់​ចរាចរ លើផ្លូវ​ជាតិ​លេខ​៤ ដែល​បង្កឡើង​ដោយ​រថយន្ត ហាយ​លែ​ន​ឌ័​របុក​គ្នា​ជាមួយ​រថយន្ដ​ដឹក​ដី ក្នុងទិសដៅ​ផ្ទុយគ្នា​។ ករណីនេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នេះ​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០១-២០២ ស្ថិតនៅ​ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ៥​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព ក្នុង​ក្រុងព្រះសីហនុ​។ រីឯ​វត្ថ​តាង​រថយន្ត ចំនួន ០២​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម