អង្គការ​WHO​ថា ប្រទេស​ក្រីក្រ​នឹង​ទទួលបាន​ការធ្វើតេ​ស្តិ៍​រក​វីរុស​លឿនរ​ហ័សនិង​ថោក​ចំនួន​១២០​លាន​តេស្តិ៍​

383
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨ ខែកញ្ញា​ថា​ការធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​លឿន​ដែល​មាន​ចំនួន​១២០ លាន​តេស្តិ៍​សម្រាប់​ការធ្វើតេ​ស្តិ៍​រក​វីរុស​កូរ៉ូណា នឹងត្រូវ​​បាន​ធ្វើ​សម្រាប់​ប្រទេស​ជាច្រើន​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ដោយ​តម្លៃ​អតិបរិមា ៥ ដុល្លារ​ក្នុង​មួយេ​ត​ស្តិ៍​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការ​ធ្វើតេស្តិ៍​លឿន​រហ័ស​ដែល​អាច​ជឿ​ទុកចិត្ត​បាន​និ​ង​មិន​ថ្លៃ​នេះ​នឹង​ជួយ​ដល់​ប្រទេស​ចំនួន ១៣៣​ក្នុង​ការតាមដាន​ការឆ្លង​និង​ទប់ស្កាត់​ការឆ្លង​​រាលដាល​វីរុស ដោយ​កាត់បន្ថយ​គម្លាត​ជាមួយ​ក្រុម​ប្រទេស​អ្នកមាន​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភព លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​សបាន​និយាយថា ក្រុមហ៊ុន​វេជ្ជសាស្ត្រ​Abbott និង ក្រុមហ៊ុន​វេជ្ជសាស្ត្រ​SD Biosensor បាន​ព្រមព្រៀង​ជាមួយ​មូលនិធិ Bill & Melinda Gates ដើម្បី​បង្កើត​ការ​ធ្វើតេស្តិ៍​ថ្មី​លឿន​រហ័សចំនួន ១២០​លាន ដែល​អាច​ដំណើរការ​ទៅ​បាន​ក្នុង​រយៈពេល​៦​ខែ​ខាង​មុននេះ “​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ការ​ធ្វើតេស្តិ៍​នេះ បច្ចុប្បន្ន​កំណត់​ថ្លៃ​អតិបរមា​៥​ដុល្លារ​ក្នុង​ម្នាក់ៗ ប៉ុន្តែ​វា​ត្រូវបាន​រំពឹងថា​នឹង​មាន​តម្លៃថោក​ជាង​នេះ​។​

​លោក បាន​និយាយថា​” នេះ​នឹង​ជួយ​ឱ្យ​មាន​ការពង្រីក​ការពិសោធន៍ ជាពិសេស​នៅក្នុង​តំបន់​ដែល​ពិបាក​ទៅ​ដល់​ដែល មិន​មាន​មន្ទីរពិសោធន៍​ឬ​បុគ្គលិក​សុខាភិបាល​ដែល​បានទទួល​ការបណ្តុះបណ្តាល​​គ្រប់គ្រាន់​ដើម្បី​អនុវត្ត​ការធ្វើ​តេស្តិ៍​។​

​វា​ក៏​ជា​ការបន្ថែម​ដ៏​សំខាន់​ផង​ដល់​សមត្ថភាព​ធ្វើតេស្តិ៍​និង​មាន​សារៈសំខាន់​ជា​ពិសេស​នៅក្នុង​តំបន់​ដែល​មាន​ការ​ការឆ្លង​ខ្ពស់​។​

​លោកស្រី​កា​ថា​រី​ណា បូ​អេម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​FIND​បាន​និយាយថា មូលនិធិ​សកល​ប្រឆាំង​ជំងឺ​អេដស៍ Global Fund to Fight AIDS​បាន​ផ្តល់​ប្រាក់​ដំបូង​ចំនួន​៥០​លាន​​ដុល្លារ​សម្រាប់​មូលនិធិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​អគ្គនាយក​អង្គការ​សុខភាព​ពិភព លោក តេ​ដ្រូ​ស អាត​ហាណូម

ទីតាំងផ្សាយពាណិជ្ជកម្ម