ហ្វីលីពីន​បន្លាយពេល​រឹតត្បិតមួយ​ខែ​ទៀត​ដើម្បី​ការពារ​ការឆ្លង​ក្នុងពេល​បុណ្យ​ណូអែល​

334
ចែករម្លែក

​ការ​រឹតបន្តឹង​ថ្មី​លើ​ការធ្វើ​ចត្តា​ឡីស័​កនៅ​ទីក្រុង​នី​ម៉ានីល​ប្រទេស​ហ្វីលីពីន​និង​នៅ​មជ្ឈមណ្ឌល​សុខភាព​ជាយក្រុង​ចំនួន​៥​ផ្សេងទៀត នឹង​នៅ​បន្ត​អនុវត្ត​រហូតដល់​យ៉ាងហោច​ណាស់​ដល់​ខែ​តុលា​​ខណៈ​ដែល​រដ្ឋាភិបាល យកចិត្តទុកដាក់​អំពី​ការណែនាំ​នៃ​ក្រុម​អ្នកជំនាញ​ដែល​ព្រមាន​ថា​ការបើក​ប្រទេស​នេះ​ឆាប់​ពេក អាច​នាំឱ្យ​មាន​ការកើនឡើង​នៃ​ការឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃ​បុណ្យ​ណូអែល​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល លោក​ហ្វ្រង់​ស៊ី​ស្កូ ឌុយ​កេ បានប្រកាស​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ថ្ងៃទី ២៨​ខែ​កញ្ញា ជាមួយ ប្រធានាធិបតី លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ថា នៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​​ប្រទេស​នេះ​នឹង​ស្ថិត​នៅក្រោម​ការ​រឹតត្បិត​តិចតួច​ជាង​នៅ​តាម​នៅ​សហគមន៍​ធ្វើ​ចត្តា​ឡី​ស័កដែល​បានកំណត់​។​

​ហ្វីលីពីន​នៅ​ខែ​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​តិច​ជាង​មុន​គឺ​ចំនួន​ប្រហែល ៨៦.០០០ ករណី បើ​ប្រៀបធៀប​ទៅនឹង​ខែ​មុន​ដែល​មាន​ចំនួន​ជាង ១៣០.០០០ ករណី​។ ទោះជា​យ៉ាងណា ប្រទេស​នេះ​​នៅតែ​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​មាន​ចំនួន​ឆ្លង​សរុប​ជាង ៣០០.០០០​នាក់ ទោះបីជា ករណី​ឆ្លង​នៅ​មិនទាន់​ជា​ឥឡូវនេះ​ធ្លាក់​ចុះ​ដល់​ប្រហែល ៤៩.០០០​នាក់ ក៏ដោយ​៕​ប្រែ​សម្រួល​៖​សុខា​

គិត​រហូត​មក់ដល់ពេលនេះ ហ្វីលីពីន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​ចំនួន​៥.៣៨១​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម