ចំនុចខ្លាំង១០ របស់ តារា ចម្រៀង ព្រាប សុវត្ថិ ដែលអ្នកគាំទ្រមិន ធ្លាប់បានដឹង

410
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖ទ្រព្យសម្បិត្តដែលរកបានពីវិថីសិល្បៈជាង២០មកនេះ បានធ្វើអោយជីវិតរបស់តារាចម្រៀង ព្រាប សុវត្ថិ ក្លាយជាសេដ្ឋី ដែលមានប្រាក់រាប់សិបលានដុល្លារ និង សល់ផ្ទះដីធ្លី ជាច្រើនកន្លែង ។ នេះបើតាមប្រភពដែលស្និទនឹង តារាចម្រៀងរូបនេះបានបង្ហើបដោយត្រួសៗ ។

ក្រៅពីរឿងទ្រព្យចេញ កំពូលតារាចម្រៀងជួរមុខរូបនេះ ក៏មានទ្រព្យសម្បិត្តធម្មជាតិអំណោយផលអោយទាំង ការរួសរាយរាក់ទាក់ សមត្ថភាព និង អត្តចរិត គំរូ ល្អ ដល់ ក្នុង សង្គម ដែលទស្សនិកបានមើលឃើញថា តារាចម្រៀងរូបនេះ នៅតែមានប្រជាប្រិយភាព ខ្លាំង និងស្ទើរតែរកគូប្រគួតគ្មាន បើប្រៀបធៀបលើចំនុចសំខាន់ៗទាំង១០ របស់ព្រាប សុវត្ថិ។
តំណែងទាំង ១០ ចំណុច នេះ ដែល លោកព្រាប សុវត្ថិ មាន ហើយស្ទើរតែគ្មានអ្នកណាមានចំណុចនេះដើម្បីមកប្រៀបធៀប៖

១.ត្រូវល្បីឲ្យបានរយៈពេវែងជាងគាត់លើសពី៣០ឆ្នាំ។
២.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
៣.សីលធម៌សុជីវធម៌ការទំនាកទំនងនៅក្នុងអាជីពសិល្បៈ។
៤.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង ២៥.០០០ដុល្លារ ទៅ ម្ដង.និងថ្លៃក្រុមការងារជិត២០នាក់ការចាយវាយ២ម៉ឺនដុល្លារ បន្ថែមទៀតបើមិនគ្រប់លក្ខខណ្ឌព្រាបសុវត្ថិមិនទទួល។
៥.សម្រាប់ ការកាន់យីហោផលិតផលណាមួយគឺ តម្លៃ ផុតលេខហើយ បើ ក្រុមហ៊ុន ទាំងអស់ នោះមិនគោរពតាមលក្ខន្តិកៈរបស់ខ្លួនលើផ្នែកសីលធម៌សុជីវធម៌ ភាពស្រប ច្បាប់គឺលោកព្រាប សុវត្ថិ មិនទទួលជាដាច់ខាតទោះតម្លៃប៉ុន្មានក៏ដោយ។
៦. លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។
៧.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារការប្រៀនប្រដៅកូន ប្រុសទាំងបីមាន សីលធម៌សុជីវធម៌ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គម ជាតិ ។
៨. ជាតារាចម្រៀង ដែល មាន ទ្រព្យច្រើនជាងគេ បានចំណូលពីសិល្បៈដែលមាន ទឹក ប្រាក់សរុប មិនក្រោមពី ៣០ លានដុល្លារ ជា កំពូលតារាចម្រៀង ដែលមិនអួតមិន សម្ញែងស្ងប់ស្ងាត់។ មាន រីសតនៅ រតនគិរី ប្រហែល ១០០ហិកតាមានដី នៅជិតផ្លូវ កប់ស្រូវ ជិត១០ ហិកតា មានផ្ទះ នៅ ទួលគោក មាន ហាង នៅ ភ្នំពេញថ្មីជិត ៣០០០ការ៉េ មានស្ទូឌីយោ ផ្ទាល់ខ្លួន ៤កន្លែង និងមានដីចម្ការ រាប់រយ ហិចតា។
៩. អាយុ ជាង ៤០ឆ្នាំហើយ នៅតែសង្ហា ហើយក្មេងៗនៅ តែតាមប្រកួតប្រជែងនិង សមត្ថភាព គាត់
១០.ជាកំពូល តារាចម្រៀង ដែលមាន បទល្បី ច្រើនជាងគេរហូតទាំង អស់ជាង ៣.០០០បទ។

ការសម្រេចចិត្ត របស់ ព្រាប សុវត្ថិ ចូលក្នុងផលិតកម្មGalaxy navatra មិនមែនជា ការសម្រេចចិត្ត បែប កូន ក្មេង នោះទេ លោក ព្រាប សុវត្ថិ គឺជាមនុស្សដែល ចាស់ទុំ និងមានការពិចារណាខ្ពស់បំផុតជាមនុស្សស្រឡាញ់កិត្តិយសបំផុត៕

ទីតាំងផ្សាយពាណិជ្ជកម្ម