ការសិក្សារកឃើញថា ជំងឺកូវីដ១៩បំផ្លាញចំណង់ផ្លូវភេទរបស់បុរស

418
ចែករម្លែក

ការសិក្សាមួយបានបង្ហាញថា ជំងឺកូវីដ១៩បានបន្ថយអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស​ ហើយបណ្តាឱ្យពួកគេងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក៏ដូចជាបាត់បង់នូវចំណង់ផ្លូវភេទ។

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសតួកគីបានវិភាគកម្រិតអ័រម៉ូនភេទចំពោះបុរស ២០០ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

បុរសជាងពាក់កណ្តាល (៥១ ភាគរយ) បានវិវត្តទៅរកជំងឺមួយ ដែលមានឈ្មោះថា Hypogonadism ដែលក្នុងនោះរាងកាយរបស់ពួកគេមិនបានផលិតអ័រម៉ូនតេស្តូស្តេរ៉ូនបានគ្រប់គ្រាន់ទេ។ ជាមធ្យម កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់អ្នកចូលរួមបានថយចុះ ៣០ ភាគរយក្រោយឆ្លងរោគកូរ៉ូណា ដែលជាកម្រិតថយចុះមិនល្អដល់សុខភាព។

ក្រុមអ្នកសិក្សាបានអះអាងថាមានការជាប់ទាក់ទងគ្នាដោយផ្ទាល់រវាងការឈឺធ្ងន់ធ្ងរនិងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប។

ប៉ុន្តែសូម្បីតែបុរសដែលមិនចេញរោគសញ្ញាកូវីដសោះ ចំនួន ២ភាគ៣ បានរាយការណ៍ថាមានការថយចុះចំណង់ផ្លូវភេទ ដែលនេះជាសញ្ញាប្រាប់ថាអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះទាប៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩ធ្វើឱ្យបុរសៗបាត់បង់ចំណង់ផ្លូវភេទ

ទីតាំងផ្សាយពាណិជ្ជកម្ម