សត្វ​ក្រពើ​ដ៏​ធំ​ត្រូវបាន​សម្លាប់​បន្ទាប់​ពី​បំភ័យ​ពួក​ស្រុក​រស់​ជិត​ព្រែក​នៅ​ប្រទេស​ថៃ​

502
ចែករម្លែក

សត្វ​ក្រពើ​ប្រវែង ២,៥ ម៉ែត្រ​មួយ​ក្បាល​នៅ​ព្រែក​មួយ​នៅ​ស្រុក​Sampran​ក្នុង​ខេត្ត ណា​ខុន ផា​ធូ​ម ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កញ្ញា​បន្ទាប់ពី​ត្រូវ​បាន​ប្រមាញ់​ដោយ​មេភូមិ​ម្នាក់​។​

​សហគមន៍​ដែល​ស្ថិតនៅ​ជាប់​នឹង​ព្រែក​នេះ​មាន​ការភិតភ័យ​ខ្លាំង​បន្ទាប់​ពី​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះ​ឃើញ​ហែល​នៅ​ផ្លូវទឹក​នៃ​ព្រែកជីក​របស់​ពួកគេ​នោះ​។​

​ពួក​អ្នកស្រុក បាន​ប្រារព្ធ​ពិធី​អប់អរ​ចំពោះ​ការ​សម្លាប់សត្វ​ក្រពើ​ប្រវែង ២,៥ ម៉ែត្រ​និង​ទម្ងន់​ប្រហែល ៨០ គីឡូក្រាម​នេះ​។ ពេលនេះ រដ្ឋបាល​មូលដ្ឋាន​កំពុង​អង្កេត​និង​ពិនិត្យមើល​ថា​តើ​សត្វ​ក្រពើ​នេះ​​មកពីណា​៕​ប្រែ​សម្រួល​៖​សុខា​/sn

សត្វ​ក្រពើ​ដ៏​ធំ​នេះ ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម