អធិការ​ដ្ឋា​ន​ខណ្ឌដង្កោ​ជួប​អតីតយុទ្ធជន​កម្ពុជា និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​អតីតយុទ្ធជន​ចំនួន​៣៤១​នាក់​

1142
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ សាលាខណ្ឌ​ដង្កោ និង​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុ​ជាខ​ណ្ឌ​ដង្កោ អ​ញ្ចើ​ញ​ជា​ធិបតី​ពិធី​សំណេះសំណាល និង​បំពាក់​មា​ដាយ​ការពារជាតិ ជូន​អតីតយុទ្ធជន​ចំនួន​៣៤១​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នេះដែរ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុ​ជាខ​ណ្ឌ​ដង្កោ បាន​ឡើង​មានប្រសាសន៍​សំណេះសំណាល ជាមួយនឹង​អតីតយុទ្ធជន​ដែល​បាន​ចូលរួម និង​បាន​មានប្រសាសន៍​ទៅកាន់​អង្គពិធី​ទាំងមូល​ថា ដោយយោង​តាម​អនុសាសន៍​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម អតីតយុទ្ធជន​កម្ពុជា​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅថ្ងៃនេះ​សមាគម អតីតយុទ្ធជន​កម្ពុជា​ខណ្ឌដង្កោ បានរៀបចំ​កម្មវិធី​សំណេះសំណាល និង​បំពាក់ មេដាយ​ការពារជាតិ ជូន​ដល់​បងប្អូន​ជា​អតីតយុទ្ធជន​ខណ្ឌដង្កោ​ចំនួន​៣៤១​នាក់ ក្នុងនោះ​មាន​មេដាយមាស​ចំនួន​៥​នាក់​, មេដាយប្រាក់​ចំនួន​១២៩​នាក់​, និង​មេដាយសំរិទ្ធ​ចំនួន​២០៧​នាក់​។

​ដោយមាន​យកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​កំពូល​ខិតខំ​អនុវត្តន៍​កន្លងមក និង​រាប់រៀប​ពី​ប្រ​វិត្ត​ដ៏​ជូរចត់ ដែល​កម្ពុជា​បាន​ឆ្លង​ផុតពី​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ដែល​បានការ​រំដោះ​ពី ជ័យជំនះ ថ្ងៃ​៧​មករា ១៩៧៩ ដែល​សង្គ្រោះ​ប្រជាជន​ឲ្យ​រស់​ឡើងវិញ និង​មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ ដោយមាន​ការចូលរួម​ចំណែក​ដ៏​ធំធេង​របស់​បងប្អូន​អតីតយុទ្ធជន​ដែល​មិនអាច​បំភ្លេចបាន ។ ដូច្នេះហើយ​ទើប រាជ​រដ្ឋបាល​ភិ​បាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ អតីតយុទ្ធជន និង​បាន​បង្កើត​ឲ្យ​មាន​ពិធី​បំពាក់​មេដាយ​ការងារ ការពារជាតិ ដែល ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រឹត្យ ប្រគល់​មេដាយ​ជូន​អតីតយុទ្ធជន កម្ពុជា ក៏ដូចជា​ខណ្ឌដង្កោ និង​បាន​ភ្ជាប់​មក​នូវ​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ​ជូន​ដល់​អតីតយុទ្ធជន ដើម្បី​ផ្សារភ្ជាប់​មនោសញ្ចេតនារ​វាង​គ្នា​និង​គ្នា​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម