ស្បែក​យារ ត្រចៀក​វែង​ហៀរ​មើល​តែ​ដំរី​

425
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​អស់សំណើច ដែល​សុនខ​ត្រចៀក​យារ​វែង​ដ៏​ចម្លែក​មួយ​ក្បាល​ប្រលែង​លេង​នឹង​ខ្យល់ ធ្វើឱ្យ​ត្រចៀក​របស់​វា​ប៉ើង​ត្រដាង​យ៉ាង​ធំ​ប្រៀប​ដូច​ត្រចៀកដំរី ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​

​សុនខ​ឈ្មោល​ឈ្មោះ ដេវី (Dewi) នេះ​បាន​ចេញ​ទៅ​ដើរលេង​ជាមួយ​ម្ចាស់​នៅ​ក្រុង​មាត់ឆ្នេរ​អា​បឺរី​ស្វីត (Aberystwyth) វ៉េ​លស៍ (Wales) ហើយ​ពេលនោះ​ស្រាប់តែ​មាន​ខ្យល់​បក់បោក​ខ្លាំង បក់​ត្រចៀក​របស់​វា​ឱ្យ​ប៉ើង ហើយ​ស្បែក​របស់​វា​យារ​កាន់តែខ្លាំង វៀច​មុខមាត់ និង​បើកភ្នែក​មិន​រួច​។

​ម្ចាស់​ស្រី​របស់​វា​ឈ្មោះ គ្រីស្ទី ប្ល៊ែ​កវែល ភ្ញាក់ផ្អើល ពេល​សង្កេត​ឃើញ​វា​ដូច​ដំរី​ក្នុង​ភាពយន្ត​គំនូរជីវចល​។ នាង​និយាយថា សុនខ​អាយុ ២ ឆ្នាំ​កន្លះ​នេះ​ចូលចិត្ត​ស្រូបយក​ខ្យល់​បរិសុទ្ធ​ណាស់​ជា​ពិសេស​ពេល​​មាន​ខ្យល់​បក់បោក​ខ្លាំង​នៅ​ឆ្នេរ​ខ្សាច់​ក្នុង​ក្រុង​មាត់​ឆ្នេរ​ខាងលើនេះ​៕​ប្រែ​ស​ម្រួល៖ខុម/sn

ទីតាំងផ្សាយពាណិជ្ជកម្ម