មិន​ធម្មតា​! គ្រូ​តា​យូ​ដូ វ័យ ៩៧ ឆ្នាំ​ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​១០ ដាន់​

419
ចែករម្លែក

​ស្ថិតក្នុង​វ័យ ៩០ ឆ្នាំ​ប្លាយ មនុស្ស​ចាស់​ភាគច្រើន​សូម្បីតែ​ដើរ​ក៏​មិន​ចង់​រួច​ផង ឬ​មាន​ស្មារតី​វង្វេង​បាត់ទៅហើយ ប៉ុន្តែ​សម្រាប់​លោកតា ជេ​ន ហ្វាយ​អឺ (JANE FRYER) វ័យ ៩៧​ឆ្នាំ​ដែល​ជា​គ្រូ​​តា​ក្បាច់គុន​យូ​ដូ (Judo) អាយុ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ដោយ​គាត់​នៅតែ​មាន​កម្លាំង​ខ្លាំង​អាច​ផ្ដួល​គូប្រកួត​ក្មេងៗ​ឱ្យ​ដួល​ខ្ពោកៗ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​។​

​លោកតា​ជនជាតិ​អង់គ្លេស រូបនេះ​និយាយថា អ្វី​ដែល​ជួយ​ឱ្យ​គាត់​មាន​អាយុ​វែង​បែបនេះ​គឺ​ការហាត់​ក្បាច់គុន​យូ​ដូ រាល់ថ្ងៃ​ចាប់តាំងពី​ឆ្នាំ​១៩៥១ ការបង្ហាត់ និង​ការផ្ដល់​ប្រឹក្សា​អំពី​ក្បាច់គុន​យូ​ដូ នេះ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ជិត ៧០ ឆ្នាំ​មកនេះ​។​

​លោកតា​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅក្នុង​ពិភព​ក្បាច់គុន ដោយ​ទទួលបាន “​ខ្សែក្រវាត់​ខ្មៅ ១០ ដាន់​” (tenth dan black belt fighter) ដែល​ជា​កិត្តិយស​ខ្ពស់​បំផុត​ក្នុង​ពិភព​ក្បាច់គុន​។ អញ្ចឹងតោះ​! ចង់​ជ្រាប​កាន់តែ​ច្បាស់​ថា តើ​គាត់​រឹងមាំ​កម្រិតណា សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម