សាក​ទាយ​មើល​! ក្នុងចំណោម​រូប​ទាំងនេះ តើ​មួយណា​ជា​រូប​ជាប់​ជ័យលាភី​កំពូល​?

477
ចែករម្លែក

​រូបភាព​ដ៏​សែន​ស្រស់ស្អាត​ទាំងនេះ​បាន​ផ្ដិត​យក​ទស្សនីយភាព​ដ៏​អស្ចារ្យ នៃ​ជីវិត​សត្វ​ក្នុង​មហាសមុទ្រ​របស់​យើង​ដែល​រាប់​ចាប់ពី​ឆ្លាម​បា​លែ​ន (whale shark)​មួយ​ក្បាល​ដែល​ក្នុង​មាត់​របស់​វា​ពេញ​ទៅ​​ដោយ​ហ្វូង​ត្រី រហូត​ដល់​មឹក​ខៀវ​មួយ​ក្បាល​ដែល​បញ្ចេញ​ពន្លឺ​ភ្លឺ​យ៉ាង​ចម្លែក​ប្រៀប​ដូច​ភ្លើង LED​។

​ពេល​នេះ​ទស្សនាវដ្ដី Scuba Diving Magazine បានប្រកាស​ជ័យលាភី​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រចាំឆ្នាំ Through Your Lens របស់​ខ្លួន​ហើយ​។

​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បានប្រកាសថា អ្នក​ថតរូប​ឈ្មោះ អ៊ីវែ​នស៍ បូ​ឌី​ន (Evans Baudin) គឺជា​ជ័យលាភី​រួម​សម្រាប់​ស្នាដៃ​រូបថត​ឆ្លាម​បា​ឡែន​មួយ​ក្បាល​ហែល​ទឹក​នៅ​ឆ្នេរ​បាចា (Baja) ប្រទេស​ម៉ិក​ស៊ិក ដែល​មាន​ត្រី​ប្រមាណ ៥០ ក្បាល​ហាក់​កំពុង​ហែ​លលេង​ដោយ​សេរី​នៅក្នុង​មាត់​របស់​វា​។​

​សូមបញ្ជាក់​ថា រូបថត​ចំនួន ២.៦៣៦ សន្លឹក​ត្រូវបាន​ដាក់​ចូលរួម​ប្រកួត ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​នេះ​៕​ប្រែ​សម្រួលៈ​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម