ចូ​សេ ម៉ូ​រី​ញ៉ូ អះអាងថា សន់ ហឿង​មីន នឹង​ខកខាន​ការប្រកួត​មួយរយៈ

394
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អះអាងថា កីឡាករ សន់ ហឿង​មីន (Son Heung min) នឹង​នៅក្រៅ​ការប្រកួត​មួយរយៈ បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​ទី​អំឡុងពេល ប្រកួត​ជាមួយ​ក្រុម Newcastle កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​រូបនេះ​ត្រូវបាន​ប្តូរ​ចូល​ជំនួស​នៅ​ពាក់កណ្តាល​តង់ អំឡុងពេល​ប៉ះទង្គិច បន្ទាប់ពី​ទទួល​បាល់ទាត់​ចូលក្នុង​។​
​ ​
​ការប្តូរ សន់ ហឿង​មីន ចេញ​បាន​ក្លាយជា​រឿង​ភ្ញាក់ផ្អើល បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន​៤ គ្រាប់​ម្នាក់ឯង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Southampton កាលពី​សប្តាហ៍​មុន​ជាពិសេស បាន​ជួយ​រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម Spurs លើ​ក្រុម Newcastle ផងដែរ​។​
​ ​
​ថ្លែង​បន្ទាប់ពី​ការប្រកួត​នេះ លោក ម៉ូ​រី​ញ៉ូ បានបញ្ជាក់​ថា​វា​មិនមែនជា​ព័ត៌មាន​ល្អ​សម្រាប់​ការ ដឹកនាំ​របស់លោក​ទេ​។ លោក ម៉ូ​រី​ញ៉ូ ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា “​គាត់​មាន​បញ្ហា​របួស​។ គាត់​នឹង​អវត្តមាន​មួយរយៈ​។ គាត់​មាន​បញ្ហា​សរសៃពួរ​។​
​ ​
​សន់ មាន​បញ្ហា​របួស​នៅ​ឆ្នាំនេះ បន្ទាប់ពី​សះស្បើយ​ពីរ​បួស​ប្រេះ​ឆ្អឹង​ដៃ​កាលពី​ខែកុម្ភៈ​អំឡុង ពេល​ប្រកួត​ចុងក្រោយ​នៅ​រដូវ​កាល​ឆ្នាំ​២០១៩/២០​។​
​ ​
​បញ្ហា​កីឡាករ​មាន​របួស​នេះ​កើតមាន​ក្នុងដំណាក់កាល​ចាប់ផ្តើម​សប្តាហ៍​ដ៏​មមាញឹក​សម្រាប់​ក្រុម Tottenham ខណៈ​ពួកគេ​ប្រឈមមុខ​នឹង​ក្រុម Chelsea នៅ​ក្របខណ្ឌ Carabao Cup ក្រុម Maccabi Haifa នៅ​ក្របខណ្ឌ Europa League និង​ក្រុម Manchester Utd​នៅ​ថ្ងៃអាទិត្យក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សន់ ហឿង​មីន (Son Heung min)

ទីតាំងផ្សាយពាណិជ្ជកម្ម