Manchester City យល់ព្រម​តម្លៃ​ផ្ទេរ​៦៥​លាន​ផោន​សម្រាប់ រូ​បេន ឌៀ​ស​

339
ចែករម្លែក

​ក្លឹប Manchester City បាន​យល់ព្រម​នឹង​តម្លៃ​ផ្ទេរ​៦៥​លាន​ផោន​សម្រាប់​ខ្សែការពារ រូ​បេន ឌៀ​ស (Ruben Dias) របស់​ក្លឹប Benfica ស្របពេល​កីឡាករ នី​កូ​ឡាស អូ​តា​ម៉េ​ន​ឌី (Nicolas Otamendi) នឹងធ្វើ​បញ្ច្រាសទិស​ត្រឡប់​ទៅវិញ​។​
​ ​
​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​គឺជា​កម្មវត្ថុ​នៃ​ការព្រមព្រៀង​ចំពោះ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅក្នុង​ក្លឹប​រៀងៗ​ខ្លួន​។​
​ ​
​ក្លឹប​យក្ស​ព័រ​ទុយ​ហ្គា​ល់​បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​។​
​ ​
​នៅក្នុង​សេចក្តីថ្លែងការណ៍​ដំបូង​ក្លឹប Benfica បាន​និយាយថា ពួកគេ​បានសម្រេច​កិច្ចព្រមព្រៀង ជាមួយ​ក្លឹប Manchester City ក្នុងការ​ផ្ទេរ​ខ្សែការពារ រូ​បេន ឌៀ​ស ក្នុងតម្លៃ​៦៨​លាន​អឺរ៉ូ និង​បូក បន្ថែម​៣,៦​លាន​អឺរ៉ូ​ទៀត អាស្រ័យ​លើ​ភាពជោគជ័យ​របស់​កីឡាករ​រូបនេះ​ជាមួយ​ក្លឹប​អង់គ្លេស​។​
​ ​
​ឌៀ​ស ជា​ប្រធាន​ក្រុម​និង​រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម Benfica អំឡុងពេល​យកឈ្នះ​ក្រុម Moreirense ២-០ កាលពី​ថ្ងៃ​សៅរ៍ មុនពេល​ឱប​ប្រធាន​ប​ច្ចេ​ទេស រុយ កូ​ស្តា (Rui Costa) ខណៈ​កីឡាករ​រូបនេះ​និយាយ​លា​ជា​ចុងក្រោយ​។​
​ ​
​ថ្លែង​ក្នុង​បទ​សម្ភាស កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​និយាយថា “​នេះ​គឺជា​ព្រឹត្តិការណ៍​ពិសេស សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​គិតថា គ្រប់គ្នា​យល់​ពី​មូលហេតុ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ រូ​បេន ឌៀ​ស (Ruben Dias)

ទីតាំងផ្សាយពាណិជ្ជកម្ម