Tottenham ស្វែងរក​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ចូ​ស ឃិ​ង របស់​ក្លឹប Bournemouth

348
ចែករម្លែក

ខ្សែប្រយុទ្ធ ចូ​សេ ឃិ​ង (Josh King) របស់​ក្លឹប Bournemouth បាន​ក្លាយជា​គោលដៅ​ផ្ទេរ របស់​ក្លឹប Tottenham ខណៈពេល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​បង្កើន​ការ​តាម ប្រមាញ់​រក​កម្លាំង​គាំទ្រ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ។​
​ ​
​ស្របពេល​រដូវ​កាល​ទិញដូរ​ជិត​ដល់​ពេលនោះ ក្លឹប Spurs កំពុង​បង្កើន​កិច្ចប្រឹងប្រែង ដើម្បី​នាំ យក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​។​
​ ​
​តាម​ព័ត៌មាន​ថា លោក ម៉ូ​រី​ញ៉ូ ចាប់ផ្តើម​ខកចិត្ត​នឹង​បរាជ័យ​ក្រុម​របស់លោក​ហើយ​ចង់​ស្វែងរក កម្លាំង​ម្នាក់ទៀត ដើម្បី​ជួយ​ខ្សែប្រយុទ្ធ ហែ​រី ខេន ។​
​ ​
​ប្រធាន​ក្រុម​អង់គ្លេស​រូបនេះ​បានចាប់ផ្តើម​៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​របស់​ក្រុម Tottenham នៅ​រដូវ​កាល​ថ្មី​នេះ​។ ឃិ​ង គឺជា​ផ្នែក​មួយ​នៃ​ក្រុម Bournemouth ដែល​ត្រូវបាន​ធ្លាក់​ទៅ​ក្របខណ្ឌ Championship កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បានបង្ហាញ​ថា ខ្លួន​គឺជា​កីឡាករ​ដែលមាន​សមត្ថ​ភាព រក​គ្រាប់​បាល់​បាន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​កីឡាករ​រូបនេះ​ធ្លាប់​រកបាន​៤៨​គ្រាប់​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​នេះ​អំឡុង ពេល​៥​ឆ្នាំ​កន្លងទៅ​។​
​ ​
​គ្រូបង្វឹក​ថ្មី​លោក ចា​សិន ធី​ន​ដាល (Jason Tindall) បាន​សារភាពថា លោក​នឹងមិន​រារាំង​ការ ចាកចេញ​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ទេ ប្រសិនបើ​មាន​សំណើ​សមស្រប​។​
​ ​
​បើទោះបីជា​ឱសានវាទ​នៃ​ការ​ទិញដូរ​នឹង​ចូល​មកដល់​ត្រឹម​មួយ​សប្តាហ៍​ទៀត​គឺ​នៅ​ថ្ងៃទី​៥​ខែ តុលា ក៏​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នៅតែ​អាច​ទិញ​ពី​ក្លឹប​ផ្សេង​នៅ​ក្របខណ្ឌ​នេះ​បាន​១១​ថ្ងៃ បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ចូ​សេ ឃិ​ង (Josh King)

ទីតាំងផ្សាយពាណិជ្ជកម្ម