រាជបណ្ឌិត្យសភាកម្ពុជា​ពិភាក្សា​តុមូល​ស្តីពី​សារសំខាន់​នៃ​ការជ្រើសរើស​មុខជំនាញ​សិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​

332
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញ​៖ រាជបណ្ឌិត្យ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្តីពី​សារសំខាន់ នៃ​ការជ្រើសរើស មុខជំនាញ​សិក្សា នៅ​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។​វាគ្មិន បានបង្ហាញ​ពីបទ​ពិសោធន៍ និង​គន្លឹះ​សំខាន់ៗ ដល់​សិស្ស និស្សិត ដែល​កំពុង​សិក្សា នៅ​ឧ​ត្ត​មសិ​ក្សា ឱ្យខិត​ខំប្រឹង​សិក្សា ស្រាវជ្រាវ​បន្ថែម ក្រៅពី​សិក្សា នៅក្នុង​សាលា ដើម្បី​ជា​បង្កើន​សមត្ថភាព​ចំណេះដឹង និង​ការអនុវត្ត​ផ្ទាល់ ក្នុងការ​ប្រកួតប្រជែង ទីផ្សារការងារ នា​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។​

​ក្នុង​កិច្ចពិភាក្សា​នេះ វាគ្មិន​បានលើកឡើង​រួមគ្នា​ថាៈ « ការជ្រើសរើស​មុខ​វិទ្យា មាន​សារៈសំខាន់​ណាស់ មុខវិជ្ជា​ណា​ក៏​សំខាន់​ដែរ ហើយ​ត្រូវ​រើសមុខ​វិទ្យា​ណា ដែល​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ខ្លួន ព្រមទាំង​ស្របតាម​ទីផ្សារការងារ​។ តែ​កុំ​រៀន​តាម​គេ​»​។​

​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង​ថាៈ ការ​ទម្រង់​ទិស និង​ជំនាញ​សិស្ស និស្សិត នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា ដែល​បាន​ឆ្លុះបញ្ចាំង ពី​ការរៀបចំ​សម្រិតសម្រាំង ធនធានមនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រទេស​កម្ពុជា និង​ទីផ្សារការងារ នៅលើ​សកលលោក​។​

​លោក​បណ្ឌិត ហោ ប៉េង សកលវិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បានឱ្យដឹងថាៈ បច្ចុប្បន្ននេះ ឱកាស​ទីផ្សារការងារ សម្រាប់​យុវជន មាន​ច្រើន ក៏ប៉ុន្តែ​អាស្រ័យទៅលើ​ចំណេះដឹង បទពិសោធន៍ និង​ការខិតខំ​ប្រឹងប្រែង របស់​យុវជន តែប៉ុណ្ណោះ​។ ជាពិសេស ប្រសិនបើ​យុវជន ជ្រើសរើស​មុខវិជ្ជា​ណាមួយ ដែល​ខ្លួន​សិក្សា បានច្បាស់លាស់ ច្បាស់​ណាស់ យុវជន​នោះ នឹង​ទទួលបាន​ការងារ ព្រមទាំង​ប្រាក់ខែ ដូច​គ្រាប់ពេជ្រ ចែងចាំង​ផងដែរ​។​

​សូមជម្រាបថា លោក សឹង រេ​ត ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក​បណ្ឌិត ធន វ​ឌ្ឍ​នា នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម ព្រែកលាប និង​លោក​បណ្ឌិត សយ រាសី អគ្គនាយករង នៃ​ក្រសួង​សាធារណៈ បាន​អញ្ជើញ​ជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ នៅក្នុង​កិច្ចពិភាក្សា​តុមូល ស្តីពី​សារសំខាន់ នៃ​ការជ្រើសរើស​មុខជំនាញ​សិក្សា នៅ​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា នេះដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម