ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ជួប​សិស្ស​កម្ពុជា ពីររូប ដែល​ជាប់​អាហារូបករណ៍ អាស៊ី​កា​កេ​ហា​ស៊ី នៅ​ប្រទេស​ជប៉ុន​

373
ចែករម្លែក

ដោយ​៖ គូលែន /
​សៀមរាប​៖
លោក មិ​កា​មិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា និង​លោក មី​តូ​រី ប្រធានការិយាល័យ កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប បាន​ជួប​សំណេះសំណាល កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីក្រុង​សៀមរាប ជាមួយ​សិស្សស្រី​កម្ពុជា ពីររូប ដែល​ជាប់​អាហារូបករណ៍ អាស៊ី​កា​កេ​ហា​ស៊ី នៅ​ប្រទេស​ជប៉ុន ។​

​លោក​ប្រធានការិយាល័យ កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប បានបញ្ជាក់​ថាៈ សិស្ស​ទាំងពីរ​រូបនេះ បាន​ជាប់​អាហារូបករណ៍ អាស៊ី​កា​កេ​ហា​ស៊ី នៅ​ប្រទេស​ជប៉ុន រយៈពេល​ប្រាំពីរ​ខែ ។​

​លោក​បាន​បន្តថាៈ កំឡុង​ពេលនោះ មាន​សិស្ស​ម្នាក់ បាន​រៀន​នៅ​វិទ្យាល័យ នៅ​ទីក្រុង​តូ​ក្យូ និង​ម្នាក់ទៀត បាន​រៀន​នៅ​ខេត្ត​ណាហ្គា​ណុ និង​បាន​ស្នាក់នៅ ឯ​ផ្ទះ​របស់​គ្រួសារ ជនជាតិ​ជប៉ុន ព្រមទាំង​ស្នាក់នៅ អន្តេវាសិកដ្ឋាន​។​

​លោក​បាន​បន្តទៀតថាៈ ពួកគាត់ បាន​រៀន​ពី​វប្បធម៌​ជប៉ុន​ជាច្រើន ព្រមទាំង​បាន​ចែករំលែក​ព័ត៌មាន អំពី​ប្រទេស​កម្ពុជា ទៅកាន់​សិស្ស​ជប៉ុន ផងដែរ ។ រូបលោក សូម​អបអរសាទរ ចំពោះ​សិស្ស​ទាំង​ពីររូប ដែល​ទទួលជោគជ័យ ក្នុងការ​ចូលរួម ក្នុង​កម្មវិធី​អាហារូបករណ៍ អាស៊ី​កា​កេ​ហា​ស៊ី ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម