មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បំពាក់​ឋានន្តរសក្តិ​និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​យោធិន​ចូលនិវត្តន៍

396
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ។​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​បងប្អូន​យោធិន​ចូលនិវត្តន៍​ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខណ្ឌ​ក្រសួងការពារជាតិ​ឆ្នាំ​២០២០​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣​។​

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០២០​នៅ​អគារ​សាលប្រជុំ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រោម​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការ មេបញ្ជាការរង និង​បងប្អូន​យោធិន​ចូលនិវត្តន៍ មកពី​តាម​បណ្តា​អង្គភាព​កងពលតូច​អន្តរាគមន៍​ទាំងបី​ចំណុះ សរុប​ប្រមាណ​ជាង​២០០​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង កងទ័ពជើងគោក បាន​លើកឡើងថា ក្នុងនាម​លោក ជំនួសមុខ​ឱ្យ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​សូម​សំដែង​នៅ​មនោ​ស​ញ្ជេ​ត​នា​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​រយៈពេល​កន្លងមក​បាន​ចូលរួម​ធើ្វ​ពលិកម្ម​យ៉ាង​ធំធេង ក្នុង​ចលនា​រំដោះជាតិ ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ទប់ស្កាត់​ការប៉ុនប៉ង​ត្រឡប់មកវិញ នៃ​របប​ព្រៃផ្សៃ​យង់ឃ្នង​។​


ពិសេស​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​បង្រួបបង្រួម​ជាតិ និង​ជា​កម្លាំង​ស្នូល​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បាន​ថ្លែង​លើកឡើង​បន្តថានៅ​ឆ្នាំ ២០២០​នេះ ការដាក់​យោធិន​ឱ្យចូល​និវត្តន៍ គឺ​អនុវត្តន៍​ទៅតាម​ច្បាប់​សោធន​និវត្តន៍ ចំពោះ​យោធិន​អាជីព​ទាំង​ពីរភេទ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​គោលនយោបាយ​ជាតិ​សំខាន់ៗ ដូចជា​ការយកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ចំពោះ​យោធិន ពលី មរណៈ ពិការ បាត់បង់​សមត្ថភាព​ការងារ យោធិន​ចូលនិវត្តន៍​អតីតយុទ្ធជន និង​គ្រួសារ ចំពោះ​ជាតិ​មាតុភូមិ ជាមួយនិង​ការយកចិត្ត​ទុក ដាក់​ដោះស្រាយ​ជីវភាព​បងប្អូន ទាំង​ថវិកា សម្ភារៈ​បរិក្ខារ ជា​បន្តបន្ទាប់​។​

​តាម​របាយការណ៍​រប​ស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ​កងពល​ធំ អន្តរាគមន៍​លេខ​៣ បានឱ្យដឹង​ដែរ​ថា ចំពោះ​ការបំពាក់​ឋានន្តរសក្តិ​ជូន​ដល់​យោធិន​ចូលនិវត្តន៍ ដែល​ត្រូវ​ផ្ទេរ​ចេញពី​ក្របខណ្ឌ​ក្រសួងការពារជាតិ របស់​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ មាន​ចំនួន ១៤៦​នាក់​៖ ក្នុងនោះ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ចំនួន ម្នាក់​,​ឧ​ត្ត​ម​សេនីយ៍​ត្រី ចំនួន ៥​នាក់​,​វរសេនីយ៍ឯក ចំនួន​៨​នាក់​,​វរសេនីយទោ ចំនួន​១៩​នាក់​,​។​

​វរសេនីយ៍ត្រី ចំនួន​១៨​នាក់​,​អនុសេនីយ៍ឯក ចំនួន​១៦​នាក់​,​អនុសេនីយ៍ទោ ចំនួន​១៨​នាក់​,​អនុសេនីយ៍ត្រី ចំនួន​២៣​នាក់​,​នាយចំណង់ ចំនួន​៣៨​នាក់​,​និង​បំពាក់​គ្រឿង​ឥស្សរិយយស ថ្នាក់​មហា​សេរី​វឌ្ឍន៍ ចំនួន​១៥​គ្រឿង​,​ថ្នាក់​មហាសេនា ចំនួន​១៥​គ្រឿង​,​ថ្នាក់​ធិ​ប​ឌិ​ន្ទ ចំនួន​៧​គ្រឿង​,​ថ្នាក់​សេនា ចំនួន​១០​គ្រឿង​,​ថ្នាក់​អស្សឫទ្ធិ ចំនួន​៩២​គ្រឿង​,​និង​ថ្នាក់​សេនា​ជ័យ​សិទ្ធិ ចំនួន​៧​គ្រឿង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម