ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​មន្ត្រីនគរបាល បាញ់សម្លាប់​ បុរស​ជាងកាត់សក់ នៅ​ខណ្ឌទួលគោក​

942
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញ​៖
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​ក​ម្លាំ​នគរបាល ក្រោម​ឱ្យ​វាទ ត្រូវ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន មន្ត្រីនគរបាល ដែល​បាន​រត់គេចខ្លួន ក្រោយពី​ធ្វើ​សកម្មភាព បាញ់សម្លាប់​បុរស ជាងកាត់សក់​ម្នាក់ នៅ​ខណ្ឌទួលគោក ដើម្បី​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​។ អំពើ​ឃាតកម្ម​នោះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត

​ការបញ្ជា​នេះ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ពណ៍ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ប្រចាំ​ខែកញ្ញា និង​ប្រជុំ​ដកស្រង់ បទពិសោធន៍​ការងារ រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ព្រឹក ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានឱ្យ​ស្នើ​កាត់​ក្របខ័ណ្ឌ មន្ត្រីនគរបាល​ល្មើស​នោះ ចេញពី​បញ្ជី​នគរបាលជាតិ និង​បាន​ព្រមាន ចាត់វិធានការ បណ្តេញ​ចេញពី ក្របខ័ណ្ឌ​នគរបាលជាតិ ដល់​មន្ត្រីនគរបាល មួយចំនួន ដែល​មិន​គោរព​ច្បាប់ មិន​គោរព​វិន័យ​នគរបាលជាតិ ហើយ​ទៅធ្វើ​សកម្មភាព ខុសច្បាប់ ណាមួយ​នោះ​៕​/V

មន្ត្រីនគរបាល ដែលបានបាញ់សម្លាប់​ បុរស​ជាងកាត់សក់ នៅ​ខណ្ឌទួលគោក​

ទីតាំងផ្សាយពាណិជ្ជកម្ម