សម្តេច​តេ​ជោ ហ៊ុន សែន​៖​វឌ្ឍនភាព​នៃ​របៀបវារៈ​២០៣០ កំពុង​ទទួលរង​ការបំផ្លាញ​ដោយសារ​មូលហេតុ​ចម្បង​២

183
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៅកាន់​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ស្តីពី​«​ហិរញ្ញប្ប​ទាន​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០​ ក្នុង​កាលៈទេសៈ​កូ​វីដ​១៩​និង​ពេលខាងមុខ​» នៅ​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ ២០២០ តាម​ប្រព័ន្ធ​វីដេអូ ដែល​បាន​ថត​ទុកជាមុន​ថា​៖វឌ្ឍនភាព​នៃ​របៀបវារៈ ២០៣០ កំពុង​ទទួលរង​ការបំផ្លាញ​ដោយសារ​មូលហេតុ​ចម្បង​២ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ «​ជា​ការពិត ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្រោម​ក្របខ័ណ្ឌ​នៃ​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០ កំពុង​ទទួលរង​ការបំផ្លាញ​ដោយសារ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ​មកលើ​សង្គម​និង​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​កូ​វីដ -១៩ ។កា​រប​ន្ទច់​បង្អាក់​នេះ​កើតឡើងដោយសារ​មូលហេតុ​ចម្បង​ចំនួន​២ រួមមាន ៖១.​ការ​ថមថយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​នីមួយៗ​ឈរលើ​ភាពចាំបាច់​ក្នុងការ​បង្វែរ​ទិសដៅ​អាទិភាព​គោល​នយោបាយ​និង​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​ដ​១៩;​និង​ទី​២.ការកើនឡើង​នូវ​ការប្រកាន់យក​គោលការណ៍​គាំពារ​និយម​ជ្រុល​របស់​ប្រទេស​មហាអំណាច​មួយចំនួន​ដែល​កំពុងតែ​បំផ្លាញ​ប្រព័ន្ធ​ពហុភាគី​និយម​,​សកលភាវូបនីយកម្ម និងក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ជា​អន្តរជាតិ​ផ្សេងទៀត​ហើយក៏​ជា​ដំណើរ​បញ្ច្រាសទិស​នៃ​កិច្ចប្រឹងប្រែង​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​របៀបវារៈ ២០៣០» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​អារម្មណ៍​ថា ​ក្នុង​បរិការណ៍​បែបនេះ​,​ពេលវេលា​កំណត់​នៅ​ឆ្នាំ​២០៣០ ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​បង្គោល​ចរ និងគោលដៅ​នៃ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ប្រហែលជា​នឹង​គប្បី​ត្រូវបាន​ពិចារណា​ពន្យារ​។​សម្តេច​តេ​ជោ​បន្តថា​ច្បាស់​ណាស់​ថា​ ការណ៍​នេះ​ទាមទារ​ឱ្យមាន​ការវាយតម្លៃ​ឡើងវិញ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​,​ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​វេលា​កំណត់​,​ទិសដៅ​យុទ្ធសាស្ត្រ​,​ផែនការ​អនុវត្ត​និង​ធនធាន​សម្រាប់​ការសម្រេចបាន​នូវ​របៀបវារៈ​នេះ​បន្ទាប់ពី​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ ៕ BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម