​សមត្ថកិច្ច​ចម្រុះ នៃ​ខេត្តពោធិ៍សាត់ នៅតែ​បន្ត​បង្ក្រាប បទល្មើស​ជលផល ក្នុង​រដូវ​បិទ​នេសាទ​

131
ចែករម្លែក

ដោយ​៖​រិ​ទ្ធិ​សែន /
​ពោធិ៍សាត់​៖
សមត្ថកិច្ច​​ផ្នែក​រដ្ឋបាលជលផល​រាំង​ទិល និង​យោធា​ខេត្តពោធិ៍សាត់ បាន​សហការ ចុះបង្ក្រាប​បទល្មើស​ជល​ផល ក្នុង​រដូវ​បិទ​នេសាទ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ត្រង់ចំណុច​ដូន​ឡំ ស្ថិតនៅ​ភូមិ​ដី​រនាត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​កម្លាំង​សហការ​អនុវត្ត ដែល​ដឹកនាំ​ដោយ នាយផ្នែក​រដ្ឋបាល​ជល​ផល​រាំង​ទិល​នោះ បាន​រុះរើ និង​បំផ្លាញចោល នៅ​របាំង​ស្បៃ​មុង ចំនួន​៩​ខ្សែ ប្រវែង​ចំនួន ២.៤០០ ម៉ែត្រ លូ​កង​ស្បៃ​មុង ចំនួន​១៩​មាត់ បង្គោល​ចំរឹង ចំនួន​១.៨០០ ដើម និង​ចាក់​លែង​ត្រី​ល្អិតៗ​ចំរុះ ចូលក្នុង​ទឹក​បឹង​ធម្មជាតិ និង​ទន្លេសាប​វិញ ។​

​លោកនាយ​ផ្នែក​រដ្ឋបាល​ជលផល បានអោយដឹងថាៈ ឧបករណ៍​កែច្នៃ​ចាប់​ត្រី ដែល​បាន​បង្ក្រាប ខាងលើ បាន​ត្រូវ​បំផ្លាញចោល នៅនឹងកន្លែង ហើយ​ការងារ​ពាក់ព័ន្ធ​ឧបករណ៍​ខុសច្បាប់ ស្ដីពី​ជលផល​នេះ លោក​សន្យា បន្ត​ដឹកនាំ​ចុះ​ពិនិត្យ និង​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម