សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០២០ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១

123
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានរៀបចំ​សិក្ខាសាលា ស្តីពី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០២០ និង ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែលមាន​សមាសភាព​ចូលរួម​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង ស្ថាប័ន និង ដៃគូ​អភិវឌ្ឍន៍​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន ដែល​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ សម្រេចបាន​សមិទ្ធផល​ថ្មីៗ​គួរឱ្យ​កត់​ស​ម្គា​ទាក់ទង​នឹង​ការតាក់តែង​រៀបចំ​លិខិតបទដ្ឋាន​គតិ​យុទ្ធ គោលនយោបាយ និង យុទ្ធសាស្ត្រ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង និង​ព័ត៌មាន​ទិន្នន័យ​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​លើកកម្ពស់​ការ អភិវឌ្ឍ ដោយ​ចីរភាព សំដៅ​រក្សា បាន​នូវ​តុល្យ ភាព​រវាង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​វប្បធម៌​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ។ លទ្ធផល​ដ៏​ល្អប្រសើរ​ទាំងនេះ អាច​សម្រេច​ទៅបាន​ដោយសារ​កម្ពុ​ជាមាន សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ព្រមទាំង​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ណែនាំ​នូវ​គំនិត​ផ្តួចផ្តើម​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ការអភិរក្ស​ជីវចម្រុះ ការប្រែប្រួល​អាកាសធាតុ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង និរន្ត​ភាព​ទីក្រុង ទីក្រុង​ឆ្លាត​វៃ និង ការត្រៀមខ្លួន​ក្នុងការ​ប្រែក្លាយ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព អោយទៅជា​អគ្គនាយកដ្ឋាន​គោលនយោបាយ​នាពេលខាងមុខ​។​

​លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​សំខាន់ៗ សម្រេចបាន​កើតចេញពី​ស្មារតី​សាមគ្គី​ភាពល្អ​ប្រពៃ​ពី​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន ដែល​បាន​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច​យ៉ាងសកម្ម​តាម​ផែនទី​ឯកភាព​ការងារ​របស់​ក្រសួងបរិស្ថាន និង​ឯកសារ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៩-២០២៣ របស់​ក្រសួងបរិស្ថាន និង​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព ជាពិសេស ការយកចិត្តទុកដាក់​ខ្ពស់​និង​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ថ្នាក់ដឹកនាំ​ក្រសួង ដែលមាន ចក្ខុវិស័យ ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់ រឹងមាំ និង​មានគំនិត ផ្តួចផ្តើម​ថ្មីៗ ព្រមទាំង​ការចូលរួម​សហការ​ល្អ​ពី​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម