ទូតអាម៉េរិកប្រចាំនៅកម្ពុជាចុះមកឈ្វេងយល់ពីសក្តានុពលក្នុងខេត្តស្ទឹងត្រែង

248
ចែករម្លែក

     ដោយ:សុខុម/ស្ទឹងត្រែង:លោកម៉ុមសារឿន អភិបាលខេត្តស្ទឹងត្រែងនិងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិប្រចាំកម្ពុជា បានអញ្ជើញទៅ​ទស្សនកិច្ចនិងពិនិត្យមើលពីសក្តានុពលតំបន់រ៉ាមសារតំបន់ទេសចរណ៍នៅស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី២៩ខែកញ្ញាម្សិលមិញនេះ។

  សូមជម្រាបថា ខេត្តស្ទឹងត្រែងមានដងទន្លេចំនួន៤។ប្រជាពលរដ្ឋរស់នៅចំនួន ១២៨​ភូមិ​ ក្នុងនោះរស់នៅពី ៧០ទៅ ៨០ភាគរយតាមដងទន្លេ។ខេត្តមានសក្តានុពល​ទេសចរណ៍​ជាច្រើននៅតាមដងទន្លេ។ជាពិសេសជាងនេះទៅទៀតនោះគឺធនធាន​ត្រីទឹកសាបដែលមានរសជាតិឆ្ងាញ់ដ៏សម្បូរបែប។

   នៅក្នុងដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនិងទូតអាម៉េរិកចុះពិនិត្យមើលពីតំបន់រ៉ាមសារ,ស្តូបប្រវត្តិសាស្រ្តនិងការរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកម្ពុជាឡាវ។

    ឈ្វេងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទាំងមូល។ជួបប្រជុំដើម្បីស្ដាប់របាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូរស្វាយ ប្រធានក្រុមបរិស្ថានឧទ្យានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។បានពិនិត្យស្តូប​ប្រវត្តិសាស្ត្រដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

បានធ្វើទស្សនកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល(កម្ពុជា-ឡាវ)​ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ អន្តរជាតិកម្ពុជា ឡាវនិងស្ថានភាពនៃទំនាក់ទំនងជាមួយភាគីឡាវ ចលនានៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩។ ស្ថានភាពនៃភ្ញៀវទេសចរ​ធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាសង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជាទៅឡាវ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម