បន្ទាប់​ពី​ឥណ្ឌា ឥឡូវ​ស្រីលង្កា​ហាម​ការសម្លាប់​សត្វ​គោ​

300
ចែករម្លែក

​រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​កញ្ញា​ថា ការសម្លាប់​សត្វ​គោ​នឹង​ត្រូវ​ហាមឃាត់​ក្នុងពេល​ឆាប់ៗ​នេះ​នៅ​ប្រទេស​ស្រីលង្កា​។ វា​ជា​ចំណាត់ការ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​​ជា​ការធ្វើសម្បទាន​មួយ​ចំពោះ​ពុទ្ធសាសនិក​ដែល​កានតែ​មាន​ឥទ្ធិពល​នៅក្នុង​បក្ស​ដែល​កំពុងកាន់​អំណាច​នេះ​។​

​រដ្ឋាភិបាល​បាន​និយាយថា​ខ្លួន​នឹង​ជំរុញ​ការហាមឃាត់​នេះ បន្ទាប់​ពី​បញ្ចប់​គម្រោង​ថែរក្សា​គោ​ចាស់ៗ​ពេក​ដែល​មិន​អាច​ភ្ជួរ​រាស់​ដីស្រែ​ចំការ​បាន​នោះ​។​

​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​នៅ​ជិតខាង​គ្នា ការ​រឹតត្បិត​លើ​ការ​សម្លាប់សត្វ​គោ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​បាន​នាំឱ្យ​មាន​ការកើនឡើង​នៃ​សត្វ​គោ​ចាស់ៗ​ដើរ​ចុះ​ឡើង​តាម​​ផ្លូវ​និង​បង្កើត​ការរំខាន​ដល់​ការធ្វើ​ចរាចរណ៍​។​

​ស្រីលង្កា​បាន​ជួបប្រទះ​ការធ្លាក់ចុះ​នៃ​ការទិញ​ឬ​បរិភោគ​សាច់គោ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយសារ​ពុទ្ធសាសនិក​និង​អ្នក​កាន់​សាសនា​ហិណ្ឌូ​មិន​ត្រូវការ​វា​ដោយសារ​ហេតុផល​សាសនា​។​

​ឧស្សាហកម្ម​នេះ បាន​ថមថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ផលិត​បាន​តែ​សាច់គោ​តែ​២៩.៨៧០ តោន​ប៉ុណ្ណោះ កាលពី​ឆ្នាំមុន បើ​ប្រៀបធៀប​នឹង​ចំនួន​សាច់គោ ៣៨.៧០០ តោន​ក្នុង​​មួយ​ឆ្នាំ​កាល​ពី​មួយ​ទសវត្សរ៍​មុននេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

គោ​ដើរ​ស៊ី​ស្មៅ​នៅក្បែរ​ផ្លូវ​មួយ​នៅក្រៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​

ទីតាំងផ្សាយពាណិជ្ជកម្ម