​ក្លិប​តេ​ក្វាន់​ដូ​នានា បញ្ជូន​អត្ត​ព​លិ​ក ចូលរួម​ការប្រកួត​កីឡា តេ​ក្វាន់​ដូ​ស្ទីល ជើងឯក​ថ្នាក់ជាតិ ២០២០

148
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​កំពង់ចាម​៖
ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន ពាមជីកង របស់​ខេត្តកំពង់ចាម ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​បឹងត្របែក និង​ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ប៊ូ​យ៉ុង​-​ខ្មែរ បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន ៩ នាក់ ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT) ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ២០២០ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឺ​ក​ហាត់ កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្នុងនោះ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បានកំណត់​យក​វិញ្ញាសា​ប្រកួត ចំនួន ១៧ វិញ្ញាសា​។​

​លោក សំ សុខ​ឃី ជា​សមាជិក​ខេ​មរ​សហព័ន្ធ និង​ជា​គ្រូបង្វឹក​កីឡា​តេ​ក្វាន់​ដូ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ ហ៊ុន សែន​ពាមជីកង របស់​ខេត្តកំពង់ចាម បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន ៥ នាក់ ក្នុងនោះ កីឡាការិនី ២ នាក់ ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​បឹងត្របែក បញ្ជូន​កីឡាករ​-​កីឡាការិនី ២​នាក់ និង​ក្លិប​តេ​ក្វាន់​ដូ WT វិទ្យាល័យ​ប៊ូ​យ៉ុង​-​ខ្មែរ បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន ២​នាក់ ។ សកម្មភាព​ដោយមាន ការជួយ​គាំទ្រ ពី​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ប្រធាន​មន្ទីរ អប់រំ​ខេត្ត ស្រុក​កងមាស នាយក​វិទ្យាល័យ​ហ៊ុន សែន ពាមជីកង ។​

​លោក សុខ​យី បាន​បន្តថាៈ មុន​ចេញ​ការប្រកួត​កីឡា​ជាតិ យើង​នឹងធ្វើ​ការហ្វឹកហាត់ ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ស្របតាម​គោលការណ៍ ច្បាស់លាស់ ធ្វើ​ឲ្យ​ប្អូនៗ កូនៗ​ទាំងអស់គ្នា មាន​ឆន្ទៈ​មុត​ស្រួច ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា រួមមាន មេដាយមាស ប្រាក់ និង​មេដាយ​សំរឹទ្ធ​។ លោក​សូម​អំពាវនាវ ដល់​ថ្នាក់ដឹកនាំ​ខេត្ត ជួយឧបត្ថម្ភ ដល់​កីឡាករ​-​កីឡាការិនី​ហ្វឹកហាត់ រយៈពេល​ខ្លី ពង្រឹងសមត្ថភាព បច្ចេកទេស ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម