ចុម ! សង្គ្រាម​នៅ​អតីត​សាធារណរដ្ឋ​សូ​វៀត ប្រើ​សុទ្ធ​តែ​ដ្រូ​ន​ដើម្បី​កម្ទេច​រថក្រោះ​

268
ចែករម្លែក

​អា​ម៉េនី និង​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​បញ្ចេញ​រូបភា​ពឃ្លីប​វីដេអូដ៏​រន្ធត់​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ដែល​បង្ហាញ​ពី​រថក្រោះ​សម័យ​សង្គ្រាមត្រជាក់​ត្រូវបាន​បំផ្ទុះ​ខ្ទេច​ជា​បំណែកៗ​ដោយ​ការវាយប្រហារ​ពី​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) ខណៈ​ប្រទេស​ទាំង​ពីរ​ច្បាំង​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​មាន​ជម្លោះ​។​

​ឃ្លីប​វីដេអូ​មួយ​បង្ហាញ​ពី​ដ្រូ​ន​ធុន TB-2 របស់​អា​ហ្ស៊ែ​បៃ​ហ្សង់ ដែល​ផលិត​នៅ​តួ​ក​គី តម្រង់​គោលដៅ​ទៅលើ​រថក្រោះ​ធុន T-72 មួយ​គ្រឿង​របស់​អា​ម៉េនី ដែល​បន្សល់​ពី​សម័យ​សូ​វៀត នៅឯ​សមរភូមិ មុន​ពេល​បំផ្ទុះ​វា​ដោយ​កាំ​ជ្រួច​មី​ស៊ី​ល​ផ្ដាច់ជីវិត​ទាហាន​ទាំង ៣ នាក់​ដែល​នៅក្នុង​នោះ​។​

​សង្គ្រាមត្រជាក់​ក្នុង​ទម្រង់​ថ្មី​ទំនង​ជា​ផ្ទុះឡើង​ក្នុងពេល​ឆាប់ៗ​នេះ​នៅ​តំបន់ ខណៈ​ប្រទេស​តួ​ក​គី​បញ្ចេញ​សាច់ដុំ​យោធា​តាមរយៈ​ការគាំទ្រ​អា​ហ្ស៊ែ​បៃ​ហ្សង់​នៅក្នុង​សង្គ្រាមរ​បស់​ខ្លួនប្រឆាំ​ង​ក្រុម​ផ្ដាច់ខ្លួន​អា​ម៉េនី ​ស្រប​ពេល​កំពុង​មាន​កា​រ​ច្បាំង​គ្នា​ដោយ​អាវុធ​ធុន​ធ្ងន់​ដែល​បាន​ផ្ដាច់​ជីវិត​មនុស្ស​យ៉ាង​តិច ៣៩ នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ​។​

​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នឹង​កោះហៅ​ធ្វើការ​ចរចា​បិទទ្វារ​ជាបន្ទាន់​ជុំវិញ​ស្ថានភាព​នេះ​។

​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សេព អឺ​ដូ​ហ្គាន កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា បាន​ចេញ​មុខ​គាំទ្រ​កងកម្លាំង​របស់​អា​ហ្ស៊ែ​បៃ​ហ្សង់ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អា​ម៉េនី បញ្ឈប់ “​ការត្រួតត្រា​” តំបន់​មាន​ជម្លោះ ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​(Nagorno-Karabakh )​ដែល​ជា​ការបញ្ចេញ​សាច់ដុំ​យោធា​ចុងក្រោយ​របស់​លោក​នៅក្នុង​តំបន់ បន្ទាប់​ពី​បញ្ជូន​ក្រុម​យុទ្ធជន​ទៅកាន់​ប្រទេស​លី​ប៊ី និង​អន្តរាគមន៍​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​លោក​បាន​ថ្លែង​បែបនេះ​នៅ​ថ្ងៃទី​២ នៃ​ការ​ច្បាំង​គ្នា​ក្នុង​តំបន់​កូកាស នៃ​អតីត​សាធារណរដ្ឋ​សូវៀ​ត​នៅអាស៊ី​កណ្ដាល ដែល​ខណ្ឌ​ចែក​ប្រទេស​រុស្ស៊ី និង​តំបន់​មជ្ឈិម​បូព៌ា​។​

​ការ​ច្បាំង​គ្នា​បាន​បន្ត បន្ទាប់ពី​ក្រុម​ផ្ដាច់ខ្លួន​អា​ម៉េនី អះអាងថា ខ្លួន​បាន​រង​ការវាយប្រហារ​ដោយ​ទាហាន​ស៊ីឈ្នួល​តួ​ក​គី និង​យន្តហោះ​ចម្បាំង​ធុន F-16​នៅក្នុង​តំបន់​មាន​ជម្លោះ​ដែល​ជា​កម្មសិទ្ធិ​​របស់​អា​ហ្ស៊ែ​បៃ​ហ្សង់ ប៉ុន្តែ​មាន​ច្រើន​ទៅដោយ​ជន​ជាតិ​ដើម​ភាគតិច​អាម៉េនីរ​ស់​នៅ​។​

​លោក អា​រ៉ា​យី​ក ហា​រូ​ទី​អ៊ុន​យ៉ាន់ មេដឹកនាំ​ក្រុម​ផ្ដាច់ខ្លួន​អា​ម៉េនី បាន​ចោទប្រកាន់​តួ​ក​គី ថា “​ប្រើ​គោលនយោបាយ​ឈ្លានពាន និង​វាតទី​និយម​” នៅក្នុង​តំបន់ ខណៈ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា (​តួ​ក​គី​) ប្ដេជ្ញា​គាំទ្រ​ពេញទំហឹង​ចំពោះ “​យុទ្ធជន​អា​ហ្ស៊ែ​បៃ​ហ្សង់​” ក្រោយ​មាន​ការប៉ះទង្គិច​គ្នា​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ភាគី​ទាំងពីរ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នកបាញ់​កាំភ្លើងត្បាល់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​រងរបួស និង​ស្លាប់​ទាហាន​អា​ហ្ស៊ែ​បៃ​ហ្សង់​រាប់សិប​នាក់​នៅលើ​ទឹកដី​​មាន​ជម្លោះ​កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​។​

​សូមបញ្ជាក់​ថា ប្រទេស​អា​ម៉េនី មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ភាគច្រើន ចំណែក​ឯ​ប្រទេស​អា​ហ្ស៊ែ​បៃ​ហ្សង់ ដែល​សម្បូរ​ដោយ​ប្រេង​មាន​អ្នក​កាន់​សាសនា​អ៊ិស្លាម ភាគ​ច្រើន​ហើយ​ប្រទេស​ទាំង​ពីរ​មាន​​ជម្លោះ​នឹង​គ្នា​ជុំវិញ​តំបន់ Nagorno-Karabakh ចាប់តាំងពី​ពេល​សហភាពសូវៀត​រលំរ​លាយ​ទៅ​។​

​ខណៈ​ប្រទេស​អា​ហ្ស៊ែ​បៃ​ហ្សង់ និង​តួ​ក​គី​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ដែល​មាន​វប្បធម៌ និង​ភាសា​ស្រដៀង​គ្នា ទំនាក់ទំនង​រវាង​តួ​ក​គី និង​អា​ម៉េនី​នៅតែ​មាន​ស្នាម​ខ្មៅ​លុប​មិន​ជ្រះ​ដោយសារ​អំពើ​ប្រល័យ​ពូជសាសន៍​​នៅ​ដើម​សតវត្សរ៍​ទី​២០ ដែល​ប្រជាជន​អា​ម៉េនី រហូតដល់​ទៅ ១,៥ លាន​នាក់​ត្រូវបាន​និរទេស និ​សម្លាប់​ចោល​ដោយ​ក្រុម​មេដឹកនាំ​តួ​ក​គី​៕ ប្រែ​សម្រួល​៖​ខុម​/sn/hA

​រថក្រោះ​អា​ម៉េនី​ត្រូវ​បំផ្លាញដោយ​ដ្រូ​ន​អា​ហ្ស៊ែ​របៃ​ហ្សង់ ផលិត​នៅ​តួ​ក​គី​ក្នុង​ជម្លោះ​ដណ្តើម​ទឹក​ដី​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម