ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ពេល​ចុះ​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេ​មួយកន្លែង​

250
ចែករម្លែក

ដោយៈវណ្ណៈ /​ព្រះសីហនុៈ កម្លាំង​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ ក្នុង​ទី​តាំ​ង​ខារ៉ាអូខេ របស់​ជនជាតិ​ចិនមួយកន្លែង ឈ្មោះ ចិន​ស៊ីន​ខាយ សៀន​មិន នៅ​ម្តុំ​ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ចាប់តាំងពី​ម៉ោងជាង ២ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៣០ ខែកញ្ញា ដែល​តាម​របាយការណ៍​បឋម​ថា ទំនងជា​អាចមាន​ការពាក់ព័ន្ធករណី​ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​គ្រឿងញៀន​។

​បើតាម​សេចក្តីរាយការណ៍​បឋមពី​មន្ត្រី​ប្រតិបត្តិការ នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថាៈ មាន​ជនជាតិ​ចិន ប្រុស ស្រី ជាង ១០០ នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅក្នុង​ទីតាំង​ខារ៉ាអូខេ​នេះ ដើម្បី​ត្រួតពិនិត្យ និង​សាកសួរ ដោយ​សមត្ថកិច្ច​ជំនាញ​។

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ រហូតមកដល់​ព្រឹកថ្ងៃ​ដដែល​នេះ ការត្រួតពិនិត្យ កំពុង​ធ្វើ​បន្ត ហើយ​មិនទាន់មាន​របាយការណ៍​ផ្លូវការពី​សមត្ថកិច្ច ថា​មាន​បទល្មើស​អ្វីខ្លះ និង​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើសនៅឡើយ​ទេ ៕​/V/hA

សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ខណៈ​ចុះ​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេ​មួយ
វត្ថុតាងនៅពេល​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេខាយសៀនមិន​
សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ខណៈ​ចុះ​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេ​មួយ
សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ខណៈ​ចុះ​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេ​មួយ
សមត្ថកិច្ច ឃាត់ខ្លួន​ជនជាតិ​ចិន ជាង​១០០​នាក់ ខណៈ​ចុះ​ត្រួតពិនិត្យ​ទីតាំង ខារ៉ាអូខេ​មួយ

ទីតាំងផ្សាយពាណិជ្ជកម្ម