គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កំពុង​ប្រជុំ​ពិនិត្យ​ពិភាក្សា​របៀបវារៈ​កម្មវិធី​ចំណាយ​ថវិកា​ឆ្នាំ​២០២១ របស់​រដ្ឋសភា​

140
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​។

​របៀបវារៈ​ចំនួន​៤ ដែល​កំពុង​ពិភាក្សា​មាន​៖
១- ការពិនិត្យ​កម្មវិធី​ចំណាយ​ថវិកា​ឆ្នាំ​២០២១ របស់​រដ្ឋសភា​។​
២- ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍​ស្តីពី សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​។​
៣- ការពិនិត្យ​សមាសភាព លេខាធិការ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ចំនួន​៣​រូប ដែលមាន​៖
– លោកជំទាវ នួ​ម សុភ័ណ​
– ឯកឧត្តម ខូ​យ សុខា​
– ឯកឧត្តម នៅ សំ​
៤- ការពិនិត្យ និង​សម្រេច សេចក្តីព្រាង​របៀបវារៈ ចំនួន​១១ និង កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។ របៀបវារៈ​ទាំង​១១ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិនិត្យ និង​សម្រេច ដាក់​ចូលក្នុង​របៀបវារៈ​ពេញអង្គ​លើក​ទី​៥ នីតិកាល​ទី​៦ រួមមាន​៖
– ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។​
– របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។
. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្សី​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​
– ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម