​នគរបាល ដកហូត​កាណូត​ល្បឿន​លឿន មួយគ្រឿង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេសាទ និង​ចោរកម្ម

249
ចែករម្លែក

ដោយ​៖ រិ​ទ្ធិ​សែន /
​ពោធិ៍សាត់​៖
កាណូត​ល្បឿន​លឿន​មួយគ្រឿង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេសាទ និង​ចោរកម្ម ត្រូវបាន​នគរបាល​ស្រុក​ក្រគរ រឹបអូស តាម​បទបញ្ជា​របស់ អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ ចំណែក​ម្ចាស់​កាណូត បាន​រត់គេច​ខ្កួ​ន​បាត់​។​

​លោក​វរៈសេនីយ៍ត្រី ស៊ុយ ម៉ៅ អធិការ​នគ​បាល​ស្រុក​ក្រគរ បាន​ដឹកនាំ​កងកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ បាន​ចុះ​អនុវត្ត​បទបញ្ជា​របស់ អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី រសៀល ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ វ៉ា ស្ថិតនៅ​ភូមិ​ទី​៥ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ប្រភព​ព​ព័ត៌មាន​ពី កម្លាំង​សមត្ថកិច្ច ដែល​ស្ថិតក្នុង​ការអនុវត្ត​ផ្ទាល់ បាន​បង្ហើប​អោយដឹងថាៈ ជា​លទ្ធផល ក្នុងការ​អនុវត្ត​បទ​បញ្ជា របស់លោក​អភិបាលខេត្ត សមត្ថកិច្ច​ម្រុះ បាន​ដកហូត​កាណូត បា​ឡា​ស្មាច់ ១​គ្រឿង ប្រវែង ៧,២ ម៉ែត្រ មានភ្ជាប់​ដោយ​ម៉ាស៊ីនរថយន្ត ម៉ាក​តូយ៉ូតា ហាយ​ឡែ​ន​ឌឺ ១​គ្រឿង ជា​ប្រភេទ​កាណូត ល្បឿន​លឿន ដែលជា​របស់​មុខសញ្ញា សម្រាប់​ប្រើប្រាស់ ក្នុងការ​ប្រព្រឹត្ត​បទល្មើស​នេសាទ ហើយក៍​ជា​មុខសញ្ញា​ចោរកម្ម យ៉ាងសកម្ម នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ។

​សម្ភារ​ដែល​ត្រូវ​ដកហូត នៅក្នុង​កាណូត រួមមានៈ បំពង់​ស៊ី​មុំ​ា​ង​សំឡេង​ស្ងាត់ នៅពេល​ធ្វើ​សកម្មភាព​ពេលយប់ ចំនួន​២ យុ​ថ្ក​កា សម្រាប់​កាវ មង​. សន្ទូច​. សា​យ៉ឺ​ន​ចំនួន​២ ខ្សែ​នីឡុង​ពណ៌ ប្រវែង​៣៥​ម៉ែត្រ ឧបករណ៍​សម្រាប់​ដួស​យក​ត្រី និង​កាំបិត​ចំនួន ២ ។​

​ស្នងការរង​នគរបាល ខេត្តពោធិ៍សាត់ ទទួលបន្ទុក​កណ្ដាល និង​យុត្តិធម៌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២០​នេះ​ថាៈ ម្ចាស់​កាណូត ជា​មុខសញ្ញា​ត្រូវបាន​សមត្ថកិច្ច ស្គាល់ឈ្មោះ ង្វៀង យុំ​ា​ង​បឺត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​បណ្ដែត លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិតនៅ​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​និង​កុំ​ពង់​រត់គេចខ្លួន ហើយ​សមត្ថកិច្ច ក៍​កំពុង​ស្រាវជ្រាវ​រក ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

​លោក​ស្នងការរង នគរបាល​ខេត្តពោធិ៍សាត់ បានបញ្ជាក់​ថាៈ បច្ចុប្បន្ន វត្ថុតាង​កាណូត ១ គ្រឿង រួមទាំង​សម្ភារ ដែល​រឹបអូស​បាន ត្រូវ​សមត្ថកិច្ច កសាង​ឯកសារ រាយការណ៍​ជូន​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តពោធិ៍សាត់ និង​រក្សា​ទុក ជា​បណ្ដោះអាសន្ន នៅ​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​កំពង់​លួង ដើម្បី​រង់ចាំ​បន្ត​នីតិវិធី៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម