លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ប្រគល់​ភារកិច្ច​ដឹកនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង

138
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ទទួលបន្ទុក​ដឹកនាំ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​អញ្ជើញ​ចូល​រូ​ម​ជា​អ​អិ​ប​តី​ភាព​ក្នុង​ពិធី​ប្រគល់​ភារកិច្ច​ដឹកនាំ​ការងារ​ក្នុង​ថ្នាក់ដឹកនាំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដែល​ទើប​ឡើង​ថ្មី​។

​ក្នុង​ពិធី​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ខេត្ត បានធ្វើ​ការណែនាំ​និង​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក ក៏​ដូច​នាយ នាយរង​ផ្នែក នាយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រមទាំង​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវខិតខំ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​លេខ​០០៦ របស់​កងកម្លាំង​នគរបាលជាតិ​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​តួនាទី និង​ភារកិច្ច​របស់ខ្លួន ដែល​ថ្នាក់ដឹកនាំ​ប្រគល់ឱ្យ​អនុវត្ត​ស្រប តាម​ជំនាញ​និង​វិជ្ជាជីវៈ​ជា​នគរបាលជាតិ ត្រូវ​ស្មោះត្រង់​បម្រើ​ជាតិ​បម្រើ​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ មិនត្រូវ​យកបុណ្យ​សក្តិ​មុខតំណែង​ទៅ​បង្ក​ការលំបាក ឬ​ធ្វើបាប​ដល់​ប្រជាពលរដ្ឋ​ឡើយ​។​

​ជា​ចុងក្រោយ លោក​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជម្រុញ​ការធ្វើ​វេទិការ​សាធារណៈ​ឱ្យបាន​ទំ​លំ​ទូលាយ និង​ផុលផុស​ថែមទៀត ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​គ្រឿងញៀន បញ្ហា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​បញ្ហា​យល់ដឹង​និង​ចូលរួម​បង្ការ​ខ្លួន​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម