ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​២​នាក់ និង​ម៉ា​ទឹកកក​៥​ថង់​ទៅ​តុលាការ​

113
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ ពីបទ ជួញដូ​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ស្រុក​ឯក​ភ្នំ​ឃាត់​ខ្លូន​បាន​នៅ​ចំណុច​ភូមិ​ស្វាយជ្រុំ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​វរៈសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ធី នុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង​ឈ្មោះ បឹ​ប រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។ ចំណែក​វត្ថុតាង​ដែល​ចាប់​យកបាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE) ចំនួន​៥​ថង់​ទម្ងន់​១,២១​ក្រាម និង​ម៉ូតូ​១​គ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AD 7758៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម