ខេត្តព្រះវិហារ​ប្រជុំ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក

74
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី ២៩​ខែកញ្ញា​ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ភោជនីយដ្ឋាន លី ហ៊ួ​ត ខេត្តព្រះវិហារ មាន​រៀបចំ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​វិវឌ្ឍនាការ​កសិកម្ម​អេកូឡូស៊ី​នៅ​កម្ពុជា​(What4Cam)​ជំហាន​១ ។​

​កម្មវិធី​នេះ​ចូលរួម​ជា​អធិបតី​ដោយ​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្ត​តំណាង​ដៃគូរ​អភិវឌ្ឍន៍​AFD​និង​EU,​នាយក​អង្ក​ភាព​គ្រប់គ្រង​កម្មវិធី​What4Cam​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នាយក​អង្ក​ភាព​គ្រប់គ្រង​កម្មវិធី What4Cam ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។

​សិក្ខាសាលា​មាន​គោលបំណង ដើម្បី​ជូនដំណឹង​អំពី​ការចាប់ផ្តើម​នៃ​ការអនុវត្ត​សកម្មភាព​នៃ​កម្មវិធី What4Cam TA-Agri ជា​ផ្លូវការ​ក្នុង​ខេត្តព្រះវិហារ​ដល់​ស្ថា​ប័ណ​នានា​ដៃគូរ​អភិវឌ្ឍន៍​។​អ្នកទទួលផល​ពី​គម្រោង​និង​អ្នក​ពាក់​ព័​ន្ឋ​នានា​ដើម្បី​បង្កើន​ភាពជា​ដៃគូរ​ក្នុងការ​ចូលរួម​អនុវត្ត​សកម្មភាព​ការងារ​ក្នុង​គោលដៅ​លើកស្ទួយ​កម្រិតជីវភាព​កសិករ​ឲ្យ​មាន​ភាពប្រសើរឡើង​។​

​សមាសភាព​ចូលរួម​កម្មវិធី​រួមមាន តំណាង​មន្ទីរ​ពាក់​ព័​ន្ឋ ក្រុមការងារ What4Cam TA-Agri, What4CamTAInfra,What4CamTAISWM,​ក្រុមហ៊ុន​ប្រមូល​ទិញ​កសិផល​,​ក្រុមហ៊ុន​លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ធន​គា​ឯកជន អង្ក​ការ​ដៃគូរ​អភិវឌ្ឍ និង​សហគម​ន៏​កសិកម្ម សរុប​រួម​ប្រមាណ ៧៥​នាក់​.៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម