ការសិក្សាមួយលាតត្រដាងថា អាចម៍ផ្កាយដែលបុកផែនដីកាលពី៦៦លានឆ្នាំមុន បញ្ចេញឧស្ម័នអាអេរ៉ូសូលនិងធូលីដីលើផ្ទៃខាងលើបរិយាកាសផែនដី បង្ខាំងពន្លឺព្រះអាទិត្យនិងសម្លាប់ដាយណូស័រ

251
ចែករម្លែក

ភស្តុតាងថ្មី ដែលបានរកឃើញពីរណ្ដៅនៅទីក្រុងឈីកស៊ូលូប (Chicxulub) របស់ម៉ិកស៊ិក បានបង្ហាញថា កាបូនខ្មៅដែលបំពេញលើបរិយាកាសបន្ទាប់ពីអាចម៍ផ្កាយបានបុកផែនដីកាលពី ៦៦ លានឆ្នាំមុន​ ត្រូវបានបង្កឡើងក្រោយការបុកទង្គិចនេះ និង មិនមែនភ្លើងឆេះព្រៃទ្រង់ទ្រាយធំដូចការសង្ស័យពីមុននោះទេ។

ក្រុមអ្នកស្រាវជ្រាវបានវិភាគលើដីល្បាប់ពីដីក្រហូងដែលមានទីតាំងបច្ចុប្បន្ននៅឧបទ្វីបយូកាតាន់និងតំបន់មហាសមុទ្រក្បែរនោះដើម្បីកំណត់ប្រភពនៃឧស្ម័នដែលរាំងខ្ទប់ពន្លឺព្រះអាទិត្យ។

ក្រុមនេះបានរកឃើញអ៊ីដ្រូកាបូនមួយក្រុម ដែលចាប់ផ្តើមឡើងក្តៅយ៉ាងលឿនក្នុងអំឡុងព្រឹត្តិការណ៍នៃការបញ្ចេញឧស្ម័នស៊ុលហ្វាតអាអេរ៉ូសូលនិងធូលីទៅក្នុងបរិយាកាស ដែលបង្កជា​ “រដូវរងាខ្លាំង” ដែលនាំទៅដល់ការស្លាប់ផុតពូជទ្រង់ទ្រាយធំ។

ការរកឃើញនេះគាំទ្រទ្រឹស្តីភ្លើងឆេះព្រៃមុនៗ ប៉ុន្តែបានបង្ហាញថាអគ្គិភ័យទ្រង់ទ្រាយធំគឺកើតឡើងតាមក្រោយ និង មានឥទ្ធិពលតិចតួចក្នុងការសម្លាប់ជីវិត ៧៦ ភាគរយនៅលើផែនដី។

អាចម៍ផ្កាយបានបុកចូលទៅក្នុងសមុទ្ររាក់មួយនៅក្នុងឈូងសមុទ្រម៉ិកស៊ិក ដែលនាំឱ្យមានការផុតពូជពពួកសត្វដាយណូស័រស៊ីសាច់ឈ្មោះ Cretaceous-Paleogene រួមទាំងពពួកដាយណូស័រស៊ីរុក្ខជាតិផងដែរ។

ភស្តុតាងនៃផលប៉ះពាល់ពីអាចម៍ផ្កាយនេះត្រូវបានរកឃើញពាសពេញពិភពលោកនិងនៅក្នុងកំណត់ត្រាឈ្មោះ K-Pg ដែលបង្ហាញផ្ទាំងថ្មដែលរក្សាទុកព័ត៌មានអំពីប្រវត្តិសាស្ត្រផែនដី។

ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានជាយូរមកហើយថា នៅពេលដែលអាចម៍ផ្កាយបានវាយប្រហារផែនដី ព្រឹត្តិការណ៍នេះបានបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ដោយបញ្ចេញផ្សែងចូលទៅក្នុងបរិយាកាស។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាម៉េរិកអូស្ត្រាលីនិងចក្រភពអង់គ្លេសបានរកឃើញភស្តុតាងថ្មីនៅទីតាំងរណ្តៅក្រហូងនៅម៉ិកស៊ិក។

ការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងវេបសាយ PNAS បានលើកឡើងថា “យើងបង្ហាញនូវកំណត់ត្រាលម្អិតនៃសញ្ញាសម្គាល់នៃការដុតម៉ូលេគុល (​អ៊ី​ដ្រូ​កាបូន Polycyclic Aromatic Hydrocarbons – PAHs)​ ពីរណ្តៅនៅទីក្រុងឈីកស៊ូលូប និងនៅក្នុងដីល្បាប់មហាសមុទ្រ ដែលនៅឆ្ងាយពីកន្លែងដែលរងផលប៉ះពាល់”។

“ការមានវត្តមានឧស្ម័ន PAH បង្ហាញពីដុតកម្តៅភ្លាមៗយ៉ាងឆាប់រហ័សនិងប្រភពកាបូនផូស៊ីលនិងស៊ីគ្នាទៅនឹងកាបូនពីដីល្បាប់ ដែលបញ្ចោញពីក្រហូងនោះ និង រាយប៉ាយពេញបរិយាកាស”។

“កម្ទេចកម្ទីធូលីដីពីដុំថ្មគោលដៅបានរួមចំណែកដល់អាកាសធាតុត្រជាក់និងភាពងងឹតសូន្យសុងនៃពិភពលោក ដែលកាត់បន្ថយការធ្វើរស្មីសំយោគនិងបណ្តាលឱ្យមានការរីករាលដាលនៃការផុតពូជទ្រង់ទ្រាយធំ”៕ ដោយ ៖ កញ្ញាដាលីស

ឧស្ម័នស៊ុលហ្វាតអាអេរ៉ូសូលនិងធូលីបង្កពីការបុកទង្គិចដោយអាចម៍ផ្កាយ បានបាំងពន្លឺព្រះអាទិត្យ ទើបបណ្តាលឱ្យផុតពូជដាយណូស័រ

ទីតាំងផ្សាយពាណិជ្ជកម្ម