​រដ្ឋបាល​ក្រុង​ព្រះវិហារ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ​៨១​គ្រួសារ​និង​ផ្ទះ​១​ខ្នង​ដល់​ស្ត្រី​មេម៉ាយ​

97
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០២០​លោក​ប៉ុក​ងួន​អភិបាលក្រុង​ព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ក្រុម​កា​ងារ​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៨១​គ្រួសារ​។​ក្រោម​ការឧបត្ថម្ភ​រប​ស់លោក ម៉ាន់ វណ្ណដា ជា​សិល្បករ ប្រចាំ​ផលិតកម្ម​បារមី​ប្រូ​ដា​កសិន សម្ភារ​រួមមាន​៖​អង្ករ​, មី​, ត្រីខ​, ទឹកស៊ីអ៊ីវ​, ទឹកត្រី ,​អំបិល​, ស្ករស​,​ប៊ីចេង​និង សា​រ៉ុង​។​

​អភិបាលក្រុង​និង​ក្រុមប្រឹក្សា​ក្រុង​កងកម្លាំង​ទាំង​៣​ក្រុង​សង្កាត់​ប៉ាល​ហាល​មេភូមិ​និង​អង្គការ​ទស្សនៈ​ពិភពលោក បាន​ឧបត្ថម្ភ​ផ្ទះ​ចំនួន​១​ខ្នង ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​ជូន​ដល់​ស្រី​មេម៉ាយ ក្រីក្រ អស់​ទឹកប្រាក់ ១.៥១១ ដុ​លា្ល​រ​បដិភាគ​របស់​អង្គការ​ទស្សនៈ​ពី​ភព​លោក​ចំនួន ៩៦៩ ដុល្លារ​។​ក្នុងនោះ​មាន សម្ភារ​មួយចំនួនទៀត​ដូចជា​៖ ៖​អង្ករ​, មី , ត្រីខ , ទឹកស៊ីអ៊ីវ​, ទឹកក្រូច​និង​ថវិកា ២៤​ម៉ឺន​រៀល​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម