ស្មាតហ្វូនសាកថ្មលឿនខ្លាំង65W និងមានកាមេរ៉ាច្បាស់៤គ្រាប់៦៤MPដំបូងគេនៅកម្ពុជា​សម្ពោធ​ជា​ផ្លូវការនៅល្ងាចថ្ងៃ៣០កញ្ញានេះ

193
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ស្មាតហ្វូនសាកថ្មលឿនខ្លាំង65W និងមានកាមេរ៉ាច្បាស់៤​គ្រាប់​64​MPដំបូងគេនៅកម្ពុជាបានត្រូវសម្ពោធជាផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា នេះ។ក្រុមហ៊ុន realmeនឹងប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍​រស្មី​ហង្ស​មាស​និងមានការLiveផ្ទាល់តាមរយៈហ្វេសប៊ុក ផងដែរ ។

យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ”  realme 7 series ដែលផ្តោតទៅលើ “ Capture Sharper,  Charge Faster”​ នឹងនាំមកនូវបទ​ពិសោ​ធ​ន៍​ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន។ តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

ដំណោះស្រាយការសាកថ្ម65W SuperDart លំដាប់ Flagship : ផ្តល់ជូន​នូវ​ល្លឿនដ៏អស្ចារ្យ

realme បានយកបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart ដាក់នៅក្នុងផលិតផល​ថ្មីដំបូងគេនៅនៃrealme Number series ។ realme 7 Proអាចសាកថ្មបាន​​១៣%​ក្នុងរយៈពេល៣នាទី និងអាចលេងPUBG បាន​៣ប្រកួត លេង Instagram បាន២​ម៉ោង មើលYouTubeបាន២ម៉ោងកន្លះ ឬក៏ទុកStandbyបានរយៈពេល៤ថ្ងៃក្រៅពី​នេះ​វាអាចសាកពេញ100%ត្រឹមតែរយៈពេល៣៤នាទី ក្លាយជាស្មាតហ្វូនដែលមានការ​សាក​ថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និងធ្វើអោយអតិថិជនចាកចេញពី​បញ្ហាការ​រង់ចាំនៃការរសាកថ្ម ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 seriesគឺជាទូរសព្ទដំបូងគេ​ដែលទទួល​បានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវ​បានគ្រប់​គ្រងអោយនៅក្នុងក្រោម40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹង​ការសាកថ្មក៏លឿន​នេះយ៉ាងទុកចិត្ត។

កាមេរ៉ាច្បាស់ Sony 64MP ៤គ្រាប់ ធ្វើឱ្យ ការរស់នៅកាន់តែច្បាស់

នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោលSony 64MP លេន​ប្លង់ទូលាយ8MPលេនម៉ាក្រូ2MPនិងលេន Portrait​ 2MPដែលអាចឱ្យ​យុវ​វ័យ​កត់ត្រារឿងល្អៗនិងកាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយ​ពី​មុខ​ងារ​ថតពេលយប់និងមុខងារStarry Mode ទោះជាស្ថិតនៅក្នុងពេលយប់​ក៏អាច​ចាប់​យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរនិងមានមុខងារវីដេអូ AI Color Portrait ដែល​​ពេញនិយម។ កាមេរ៉ា Selfie 32MP សក្តិសមជាមួយនឹងអ្នកដែលចូលចិត្តSelfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាត​បំផុត​។

បន្ទះឈីបMedia Tek Helio G95ដែលប្រកាសដំបូងគេ :ជួយអ្នកក្នុងការឆ្ពោះ​ទៅ​រកក្តីស្រមៃនៃការលេងហ្គេម

realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95របស់​Media Tekដែលដាក់​ប្រកាស​ដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើAntutu ដល់ទៅ​ជាង៣០​មុឺនពិន្ទុ  ។ បន្ទះឈីបGaming នេះផ្តល់អោយអ្នកប្រើប្រាស់នូវ សមត្ថភាព​លេង​ហ្គេមកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត90Hz ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែរលូនដកចិត្តមិនរួច។ រួម​ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន30W Dart និងថាមពលថ្មធំ5000mAh realme 7នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម។

realme 7 Pro និង​ realme 7 សុទ្ធតែមានទំហំផ្ទុកធំ 8GB+128GB កាមេរ៉ាSony 64MP ៤គ្រាប់ រួមជាមួយនឹងមុខងារStarry Mode ហើយការរចនា​នេះត្រូវបាន​បំផុស​គំនិតដោយកញ្ជក់។ realme 7 pro ផ្តោតសំខាន់ទៅលើដូចជាការថតរូប មានបំពាក់​នូវបន្ទះឈីបSnapdragon 720G ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន65W Super​Dart អេក្រង់​Super AMOLED រួមជាមួយបាសបំពងសំលេងពីរគ្រាប់ Dolby Atmos ​ រីឯ realme 7 ផ្តោតសំខាន់ទៅលើការលេងហ្គេម ដែលមានបន្ទះឈីបHelio G95 និង​​មានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភព​លោ​ក គាំទ្រនូវអេក្រង់កម្រិត90Hz និងមានបំពាក់ថាមពលថ្មធំ5000mAh រួមជាមួយ​នឹង​បច្ចេកវិទ្យាការសាកថ្មលឿន30W ។

ក្នុងនាមrealme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខដូច្នេះ realme ​7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា។ ក្រៅ​ពីនេះ នឹងមានភាពភ្ញាក់ផ្អើលជាច្រើនទៀតនៅក្នុងកម្មវិធី​ដាក់ប្រកាសនា​វេលា​ម៉ោង​​៧យប់ថ្ងៃ៣០ខែកញ្ញា៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម