ត្រាំនិងបាយដិនស្រែកជំទាលដាក់គ្នាយ៉ាងអាក្រក់អាក្រីក្នុងការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីទាំងពីរ

320
ចែករម្លែក

លោកចូ បាយដិន មកពីបក្សប្រជាធិបតេយ្យ បានប្រាប់ឱ្យប្រធានាធិបតីដូណាល់ ត្រាំពោរពេញដោយកំហឹង​ “បិទមាត់” នៅក្នុងការជជែកដេញដោលគ្នាដ៏វឹកវរ ដែលសឹងតែប្រែក្លាយភ្លាមៗទៅជាការប្រកួតស្រែកជំទាលដាក់គ្នា ពោលគឺនៅសល់ ៣៥ ថ្ងៃទៀតមុនការបោះឆ្នោតអាម៉េរិកដ៏តានតឹងបំផុតចូលមកដល់។

ការជជែកដេញដោលនៅទីក្រុងក្លេវេលែន រដ្ឋអូហៃអូ គឺមានចរិតអាក្រក់អាក្រក្រីដូចការបារម្ភអ៊ីចឹង ដោយលោកត្រាំជាអ្នកនាំអាទិ៍ស្រែកជំទាលខ្លាំងៗទៅលើគូប្រជែងរបស់គាត់និងអ្នកសម្របសម្រួលរបស់ទូរទស្សន៍ Fox News គឺលោក គ្រីស វ៉លឡេស។

មិនមានការចាប់ដៃគ្នាទេខណៈដែលបុរសទាំងពីរបានឡើងលើឆាក និងខណៈដោយសារពេលនេះជាការរឹតត្បិតប្រឆាំងកូវីដ១៩។ អវត្តមាននៃការគោរពគ្នាដោយការចាប់ដៃស្វាគមន៍ជាប្រពៃណីនៅទូទាំងប្រទេសនឹងបន្តរហូតដល់ការរាប់ថយក្រោយនៅថ្ងៃទី ៣ ខែវិច្ឆិកា។

លោកត្រាំបាននិយាយសំពងខ្លាំងៗដាក់លោកបាយដិនអាយុ ៧៧ ឆ្នាំដោយនិយាយថា “ជនឆ្វេងនិយមជ្រុល” បានយកបក្សប្រជាធិបតេយ្យកណ្ដាលនិយមបានរុំលើម្រាមដៃដ៏តូចរបស់ពួកគេ។

ហើយគាត់បានវាយប្រហាររឿងផ្ទាល់ខ្លួន ដោយព្យាយាមធ្វើឱ្យអតីតអនុប្រធានរូបនេះខឹងសម្បា ដោយចោទប្រកាន់ថា កូនប្រុសម្នាក់របស់បាយដិនប្រព្រឹត្តអំពើពុករលួយ ហើយប្រាប់លោកបាយដិនថា លោកគ្មានឆ្លាតស្អីនោះទេ។

ចំណែកលោកបាយដិនវិញប្រើវិធីត្រជាក់ៗវាយសំពងលោកត្រាំឈឺខ្លាំងបំផុត ដែលលោកមិនធ្លាប់ទទួលរងពីមុន។

“មនុស្សកុហក” “មនុស្សប្រកាន់ជាតិសាសន៍” និង “មនុស្សត្លុក” គឺគ្រាន់តែជាពាក្យសម្តីឈឺៗមួយចំនួនដែលបាញ់ចេញពីលោកបាយដិនប៉ុណ្ណោះ ដែលចាត់ទុកត្រាំជា “កូនឆ្កែ” របស់ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនផងដែរ។

ពេលខ្លះទាំងលោកបាយដិននិងលោកវ៉លឡេសមិនអាចនិយាយបានសូម្បីមួយម៉ាត់ ព្រោះលោកត្រាំរវល់ស្រែកអួតអំពីកំណត់ត្រាសេដ្ឋកិច្ចរបស់គាត់ខ្លាំងៗ ហើយនិយាយរុកគួនកូនប្រុសរបស់លោកបាយដិន ឈ្មោះហាន់ធឺ។

លោក អារ៉ុន កាល់ អ្នកឯកទេសខាងជជែកវែកញែករបស់បេក្ខជនប្រធានាធិបតីនៅសាកលវិទ្យាល័យមីឈីហ្គែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ “នេះនឹងក្លាយជាការជជែកវែកញែកអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ”៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម