សាររបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្នុងខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១ តុលា

133
ចែករម្លែក

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ក្នុងថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ១តុលា២០២០ដែលជាខួប៧១ ឆ្នាំឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានចេញសារលិខតមួយច្បាប់ជាភាក្សាខ្មែរដោយបង្ហាញពីការវិវត្តន៍របស់សាធារណរដ្ឋប្រ ជាមានិតចិនពីប្រទេសដែលក្រីក្រឈានមកជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទី២ ក្នុងពិភពលោក។សារលិខិតរបស់ឯកអគ្គរដ្ឋទូតចិនក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសកម្ពុជានិងចិននិងបានជូនពរឲ្យចំណងមិត្តភាពរវាងប្រទេ សទាំងពីរ ចិននិងកម្ពុជាដែលប្រៀបដូចបងប្អូនយូរអង្វែងជាអមតៈ! ។

សារលិខិតរបស់ឯកអគ្គរដ្ឋទូតចិនមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃនេះជាថ្ងៃរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសដ៏សែនឱឡារិកនិងឧដុង្គឧត្តមនេះខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជាសម្តែងគារវកិច្ចដោយស្មោះជូនចំពោះបុគ្គលិកនៃសហគ្រាសចិនក្នុងប្រទេសកម្ពុជាគ្រូបង្រៀនភាសា ចិន និងអ្នកស្ម័គ្រចិត្ត ក្នុងប្រទេសកម្ពុជានិស្សិតចិនក្នុង ប្រទេសកម្ពុជានិងព្រមទាំងប្រជាជនចិននៅក្នុងប្រទេសកម្ពុជានិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋានដែលតែងយកចិត្ត ទុកដាក់និងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសចិននិងបានចូលរួមជាកម្លាំងជំរុញក្នុងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា!

កាលពី ៧១ឆ្នាំមុនស្ថិតក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនប្រជាជនចិនទូទាំងប្រទេសបានឆ្លងកាត់និង ពុះពាររាល់ឧបសគ្គដ៏កាចសាហាវបានផ្តួលរំលំចក្រពត្តិ និយមសក្ដិភូមិនិយមនិងមូលធននិយមការិយាធិបតេយ្យ បានយ៉ាងជោគជ័យដែលប្រៀបដូចជាភ្នំដ៏ធ្ងន់ចំនួនបីធំៗនិងសម្រេចបានការបដិវត្តប្រជា ធិបតេយ្យនិយមថ្មីផងដែរ ។ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញឲ្យឃើញពីការក្រោកឈរឡើងនៃប្រជាជនចិនចាប់តាំងពីពេលនោះមកហើយ ប្រជាជនចិនបានដើរលើមាគ៌ាសម្រេចនូវភាពរុងរឿងដ៏អស្ចារ្យយ៉ាងធំទូលំទូលាយ។

រយៈពេល ៧១ឆ្នាំនេះក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រជាជនចិនបានខិតខំប្រឹងប្រែងដោយផ្ទាល់ខ្លួនបានជម្នះរាល់ឧបសគ្គនិងរាល់ការលំបាកបានឆ្លងផុតរាល់រនាំងនិងឧបសគ្គពីមួយទៅមួយបានបង្កើតសមិទ្ធផលធំៗនិងល្បីៗជាច្រើនគួរឲ្យ កត់សម្គាល់។ប្រជាជនចិនសម្រេចបានសំទុះដ៏លឿនមហិមាបំផុតក្នុងការក្រោកឈរឡើងសម្បូរហូរហៀរឡើងរហូតដល់ខ្លាំងក្លាឡើង ។ នាឆ្នាំនេះប្រទេសចិននឹងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរគ្រប់ជ្រុងជ្រោយសម្រេចបាននូវគោលដៅ១០០ឆ្នាំទី១។ប្រទេសចិននាពេលបច្ចុប្បន្ននេះកាន់តែខិតជិតទៅរកការសម្រេចបាននូវគោលដៅនៃភាពរីកចម្រើនដ៏មហិមាជាង ពេលណាៗទាំងអស់។

មិត្តភក្តិទាំងអស់ជាទីរាប់អាននាដើមឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19​ ។ការប្រឈមមុខជាមួយនឹងជំងឺវីរុសដ៏កាចសាហាវមួយនេះក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈបក្សកុម្មុយនិស្តចិនដែលមានឯកឧត្តម Xi Jinping ជាស្នូលយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍យកប្រជាជនជាធំបានចាប់ផ្តើមសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសមួយនេះដែលបានចូលរួមដោយប្រជាជនចិន។ ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាយុទ្ធសាស្រ្តសំខាន់ៗក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងរយៈពេលដ៏ខ្លីហើយធានាបានអាយុជីវិត សុខភាព និង សុវត្ថិភាពប្រជាជនចិនយ៉ាងមានប្រសិទ្ធិភាពនិងជាគំរូដ៏ល្អសម្រាប់កិច្ច ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល។

ប្រទេសចិននៅអំឡុងពេលបំពេញការងារទប់ស្កាត់នឹងជំងឺវីរុសបានផ្តួចផ្តើមយ៉ាងសកម្មក្នុងការកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិរួមបានគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះជាអន្តរជាតិនេះបានបង្ហាញឲ្យឃើញពីការទទួលខុសត្រូវរបស់ចិនដែលជាប្រទេសមហាអំណាច ។ ប្រទេស ចិនបានផ្តល់ជំនួយជាង ២ ពាន់លានដុល្លារអាមេរិកដល់សហគមន៍អន្តរជាតិ។រដ្ឋាភិបា លចិននឹងអនុវត្តការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចចាត់ទុកវ៉ាក់សាំងចិនជាផលិតផលសាធារណៈអន្តរជាតិនិងការរួមចំណែករបស់ ចិនដើម្បីសម្រេច បាននូវលទ្ធភាពទទួលយកបាននិងការទទួលខុសត្រូវលើវ៉ាក់សាំង COVID-19សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ប្រឈមមុខនឹងការតេស្តសាកល្បងនៃជំងឺវីរុសមួយនេះនិងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញនិងផ្លាស់ប្តូរឥតឈប់ឈរប្រទេសចិនបានរៀបចំគម្រោងជំរុញកិច្ច​ទប់ស្កាត់នឹងជំងឺវីរុសនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបានជំរុញយ៉ាងខ្លាំងនូវគំរូថ្មីដែលផ្តោតសំខាន់លើ វដ្តក្នុងប្រទេសជាតិជាគោលនិងការជំរុញគ្នាទៅវិញទៅមកវដ្តទ្វេដងក្នុងប្រទេសនិងអន្តរ ជាតិនិងបានជំរុញកិច្ចស្តារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនិងទទួលបានសមិទ្ធផលជាក់ស្តែងជាច្រើនគួរឲ្យកត់សម្គាល់។ យោងតាម តួលេខបង្ហាញឲ្យឃើញថាក្នុងត្រីមាសទី២នាឆ្នាំនេះGDPរបស់ប្រទេសចិនបានកើនឡើង៣,២ %បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។អង្គការមូលនិធិ រូបិយវត្ថុអន្ដរជាតិបានព្យាករណ៍ថាប្រទេសចិននឹងក្លាយជាតួសេដ្ឋកិច្ចសំខាន់តែមួយគត់ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានពេញមួយឆ្នាំ ២០២០ហើ យយើងពិតជាមានមោទនភាពជាខ្លាំង។

មិត្តភក្តិទាំងឡាយជាទីរាប់អានឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី១០នៃការបង្កើតកិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាហើយក៏ជា ខួបអនុស្សាវរីយ៍លើកទី១នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគម ន៍ជោគវាសនារួមរវាងប្រទេសទាំងពីរផងដែរ។ប្រឈមមុខជាមួយនឹងជំងឺវីរុសកូវីដ១៩ ប្រទេសចិននិងកម្ពុជារដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេសតែងពួតដៃគ្នាពុះពាររាល់ការលំបាកបង្កើតបានជាគំរូដ៏ប្រពៃសម្រាប់កិច្ច សហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើឆាកអន្តរជាតិ ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺវីរុសCOVID-19មួយនេះភាគីទាំងពីរបានបង្កើតរួមគ្នានូវកិច្ច ការទីមួយជាច្រើនដូចជា៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនគឺជាប្រមុខរដ្ឋាភិបាលបរទេសទីមួយដែលបានបំពេញទស្សនកិច្ចក្នុងប្រទេ ស ចិន។ជំនួយសម្ភារទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងដែលទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនទទួលបានគឺមកពីប្រទេសកម្ពុជា។រដ្ឋាភិបាលចិននិងកងទ័ពចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តទប់ស្កាត់នឹងជំងឺវីរុសលើកដំបូងគេក្នុងតំបន់ឬសកលលោកគឺ មកកាន់ប្រទេសកម្ពុជា។កិច្ចចរចារពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាជាកិច្ចចរចារពា ណិជ្ជកម្មសេរីទីមួយត្រូវបានបញ្ចប់ដោយតាមរយៈVideo Conference ។ សមយុទ្ធ “នាគមាស ២០២០” គឺជាលំហាត់រួមគ្នាតែមួយគត់ដែលធ្វើឡើងដោយភាគីចិនជាមួយនឹងកង ទ័ពភាគីកម្ពុជា។កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុ ជាលើកទី៥ជាកិច្ចប្រជុំកិច្ចសហប្រតិបត្តិការយន្តការទ្វេភាគីកម្រិតកំពូលទីមួយដែលរៀប ចំរវាងចិននិងប្រទេសជិតខាង ។ ភាពជាក់ស្តែងជាច្រើនរាប់មិនអស់ត្រូវបានបង្ហាញឲ្យឃើញពីមិត្តភាពជាប្រពៃ ណីរវាងចិននិងកម្ពុជាត្រូវបានកែលម្អថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការដុសខាតនៃជំងឺវីរុសមួយនេះ។

មិត្តភក្តិទាំងអស់ជាទីរាប់អាន ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍នេះ។ ពិភពលោកកំពុងឈរនៅចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ ។ជោគវាសនារបស់មនុស្សជាតិមានទំនាក់ទំនងស្អិតរមួតដែ លពុំធ្លាប់មានដូចសព្វថ្ងៃនេះទេ។ ប្រទេសចិននឹងបន្តពង្រីកការបើកចំហទៅកាន់ពិភព លោកខាងក្រៅរួបរួមសាមគ្គីគ្នាជាមួយបណ្តាប្រទេសក៏ដូចជាប្រទេសកម្ពុជាផងដែរពង្រី កសមិទ្ធផលកិច្ចសហប្រតិបត្តិការជោគជ័យរួមគ្នាកាន់តែធំ។ប្រទេសចិននឹងដើរតួជាអ្នកអនុវត្តពហុភាគីនិយមបន្តជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិគ្រប់រូបសម្រេចបានការសាមគ្គីគ្នានិងភាពរីកចម្រើនកាន់តែធំសម្រាប់សង្គមមនុស្សជាតិ!

សូមជូនពរប្រទេសចិននិងកម្ពុជារីកចម្រើនថ្កំថ្កើននិងអភិវឌ្ឍន៍ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត!

សូមជូនពរមិត្តភាពចិននិងកម្ពុជាដែលប្រៀបដូចបងប្អូនយូរអង្វែងជាអមតៈ!

ទីតាំងផ្សាយពាណិជ្ជកម្ម