អា​ម៉េនី អះអាង​ថា​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​របស់​ខ្លួន​ក្នុង​ជម្លោះ​ជាមួយ​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​

335
ចែករម្លែក

​ប្រទេស​អា​ម៉េនី និយាយថា យន្តហោះ​ប្រយុទ្ធ​មួយ​របស់​ខ្លួន ត្រូវបាន​យន្តហោះ​ប្រដេញ​តួ​ក​គី​បាញ់​ទម្លាក់​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​កាន់តែ​តានតឹង​ឡើង​ជាមួយ​ប្រទេស​អា​ហ្ស៊ែ​របៃ​ហ្សង់​ដោយសារ​តំបន់​​ផ្តាច់ខ្លួន ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​។​

​ក្រសួងការបរទេស​អា​ម៉េនី បាន​និយាយថា អាកាសយានិក​នៃ​យន្តហោះ​SU-25​ផលិត​សម័យ​សូ​វៀតបាន​ស្លាប់​ដោយសារ​យន្តហោះ​F-16​របស់​តួ​ក​គី​បាញ់​នៅក្នុង​ដែនអាកាស​អា​ម៉េនី​។​

​តែ​តួ​ក​គី ដែល​គាំទ្រ​អា​ហ្ស៊ែ​របៃ​ហ្សង់​នៅក្នុង​ជម្លោះ​នេះ បាន​បដិសេធ​ការអះអាង​របស់​អា​ម៉េនី​ភ្លាមៗ​។​

​សូមបញ្ជាក់​ថា មនុស្ស​ជិត​១០០​នាក់ រួម​មាន​ជន​ស៊ីវិល បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​៣​ថ្ងៃ​មកនេះ ដោយសារតែ​ការ​វាយ​ដណ្តើម​គ្នា​កាន់កាប់​តំបន់​ភ្នំ​ដែល​មាន​ជនជាតិភាគតិច​អា​ម៉េនី​​រស់នៅ​ភាគច្រើន​។​

​តំបន់​នេះ​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា​ជា​ផ្នែក​នៃ​ទឹកដី​របស់​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ តែ​គ្រប់គ្រង​និង​ប្រកាស​ផ្តាច់ខ្លួន​ដោយ​ដោយ​ក្រុម​ជនជាតិភាគតិច​អា​ម៉េនី​ចាប់តាំងពី​សង្គ្រាមឆ្នាំ​១៩៨៨-១៩៩៤ រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ​នេះ​។​

​អា​ហ្ស៊ែ​របៃ​ហ្សង់​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា កងកម្លាំង​អាកាស​របស់​ខ្លួន​មិន​មាន​យន្តហោះ​F-16​ទេ តែ​ទួក​គីមាន​។​

​ការប្រយុទ្ធ​គ្នា​៣-៤​ថ្ងៃ​មកនេះ​ទំនង​ជា​រីក​រាលដាល​ហួស​តំបន់​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់ ដោយ​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់ ចោទប្រកាន់​គ្នា​ថា​ជា​អ្នកបាញ់​មុន​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​។​នៅពេល​តួ​ក​គី គាំទ្រ​​អា​ហ្ស៊ែ​រ ជា​ចំហ រុស្ស៊ី​ដែលមាន​មូលដ្ឋាន​យោធា​មួយ​នៅ​អា​ម៉េនី​តែ​ក៏មានទំនាក់ទំនង​មិត្ត​ភាព​ជា​មួយអា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​មួយ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​ម៉េនី បាន​និយាយថា យន្តហោះ​SU-25​របស់​អា​ម៉េនី ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩​កញ្ញា និង​អ្នក​បើក​យន្តហោះ​បាន​”​ស្លាប់​ក្នុង​ភាព​ជា​វីរបុរស​”​។​នៅ​​ក្នុងការ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុកមួយ អ្នកនាំពាក្យ​បាន​និយាយថា យន្តហោះ​F-16​របស់​តួ​ក​គី​បាន​ហោះចូល​ដែនអាកាស​អា​ម៉េនី​ជំរៅ​៦០​គីឡូម៉ែត្រ​។​

​ទោះជា​យ៉ាងណា តួ​ក​គី​បាន​បដិសេធ​ការអះអាង​នេះ​ភ្លាម​និង​ចាត់ទុក​វា​«​មិន​ពិត​ទាំងស្រុង​» ហើយ​ជំនួយការ​ប្រធានាធិបតី​តួ​ក​គី បាន​និយាយថា «​អា​ម៉េនី គួរ​ដកថយ​ចេញពី​ទឹកដី​ដែល​ខ្លួន​កាន់​​កាប់ ជាជាង​ប្រើល្បិច​ឃោសនា​ថោកទាប​»៕​ប្រែ​សម្រួល​៖​វាសនា​

ផ្សែង​ក្នុង​មេឃ​និង​ដុំ​ភ្លើង ដែល​អា​ម៉េនី​អះអាងថា យន្តហោះ​របស់​ខ្លួន​ត្រូវ​គ្រាប់​ធ្លាក់​

យោធា​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​បាញ់កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់ដាក់​គ្នា​នៅ​តំបន់​ណាហ្ក័រ​ណូ​-​កា​រ៉ា​បាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម