បែកធ្លាយរឿងឪពុកចុងរំលោភកូនស្រី អាយុ១១ឆ្នាំ បានសម្រេច៨ដង

102
ចែករម្លែក

ដោយៈវ៉ៃកូ/ស្វាយរៀងៈ បែកធ្លាយរឿងឪពុកចុង បានចាប់បង្ខំ រំលោភកូនស្រី អាយុ១១ឆ្នាំ ហើយបានត្រូវប្រជាពលរដ្ឋជិតខាង បានទាន់នូវសកម្មភាពនេះ ហើយក៏សម្រេចចិត្តប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យ បម្រុងនឹងចាប់រំលោភ ម្តងទៀត ទើបបែកធ្លាយរឿង ឪពុកចុង រំលោភកូនស្រីនេះ បានសម្រេច ៨ ដង កាលពីកន្លទៅ ។

បើតាមសមត្ថកិច្ចនគបាល ប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារ បានឲ្យដឹងថា ប្រជាពលរដ្ឋ បានរាយការណ៍មក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយរំពារថា មានករណីឪពុកចុង បង្ខំកូនស្រី រួមភេទ ដោយកូនស្រីចុង ជាអនីតិជន (អាយុ១១ឆ្នាំ)។ ករណីឳពុកចុង ចាប់បង្ខំកូនស្រី រួមភេទនេះ កើតឡើងកាលពីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង៣០នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋ មិនហ៊ានប្តឹង លុះនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ជនគម្រក់នេះ បម្រុងចាប់បង្ខំកូនស្រីចុង រួមភេទម្តងទៀត ទើបប្រជាពលរដ្ឋ សម្រេចចិត្តប្តឹង និងរាយការណ៍ ជូនសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្តង។

ប្រភពបានបន្តថាៈ ជនសង្ស័យ មានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរ ជាអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ច.ព.ស អាយុ១១ឆ្នាំ មុខរបរ សិស្សរស់នៅភូមិឃុំកើតហេតុ ខាងលើ។

សមត្ថកិច្ច បានបញ្ជាក់ថាៈ តាមចម្លើយសារភាព របស់ជនសង្ស័យ ថាពិតជាបានបង្ខំកូនស្រីចុង រួមភេទពិតប្រកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុង រួមភេទបានចំនួនពី ៧ទៅ៨ដងមកហើយ តាំងពីខែមករា មកដល់ថ្ងៃទី២៩ កញ្ញា ២០២០ នេះ។

បើតាមសមត្ថកិច្ច បានឲ្យដឹងទៀតថាៈ ជនសង្ស័យ តែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធ ដែលជាម្តាយកុមារីរងគ្រោះ មិននៅផ្ទះ ដោយប្រពន្ធរបស់ ជនសង្ស័យ ក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណា មានទទួលភ្លេងការ ទៅលេងភ្លេងការ ឲ្យគេ មានឱកាស ប្តីតែងតែរកលេស ទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួន ត្រឡប់ទៅផ្ទះមុន ។ ពេលមកដល់ផ្ទះ ជនសង្ស៧យ ក៏ចាប់បង្ខំកូនស្រីចុង រួមភេទ ហើយគម្រាមកូនស្រី មិនឲ្យប្រាប់ម្តាយ បើប្រាប់នឹងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយ ស៊ូទ្រាំឈឺចាប់ អស់រយៈពេល៩ខែ មកហើយ ទើបតែបែកធ្លាយ អ្នកជិតខាង មានការសង្ស័យ ទៅលបមើលឃើញ ទើបប្តឹងសមត្ថកិច្ចតែម្តង។

តាមប្រភពព័ត៌មាន ពីអ្នកស្រុក បាននិយាយថាៈ ជនជនសង្ស័យនេះ មានប្រពន្ធច្រើននាក់ មកហើយ ក្រោយមក បានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុង ជាអ្នកចំរៀងភ្លេងការ ជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀត លើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភ កូនស្រីចុងបែបនេះ។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាន នគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគបាល ខេត្តស្វាយរៀង ចាត់ការបន្ត តាមនីតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម