ក្រុមចោរប្លន់ប្រាំបីនាក់ ដែលធ្វើសកម្មភាពតាមផ្លូវជាតិលេខ៣, លេខ៤ និងផ្លូវលេខ៤១ត្រូវតុលាការឃុំខ្លួន

104
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញៈ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានសម្រេចឃុំខ្លួន ក្រុមជនសង្ស័យ៨នាក់ ដែលពាក់ព័ន្ធករណីប្លន់ប្រជាពលរដ្ឋយ៉ាងសកម្មនៅតាមផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ។

ក្រុមចោរប្លន់នេះ ត្រូវបាន លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ដែលប្រឈមនឹងការជាប់ពន្ធនាគារពី០៣ឆ្នាំ ទី ១០ ឆ្នាំប់សិនជាតុលាការរកឃើញថាមានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។

ក្រុមចោរប្លន់ទាំង៨នាក់នេះមានទី១៖ ឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ ឡុង បញ្ញា អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ទន់ សុភារិទ្ឋ អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ នួន សំណាង អាយុ២០ឆ្នាំ, ទី៥៖ ឈ្មោះ ដារា វី អាយុ១៨ឆ្នាំ, ទី៦៖ ឈ្មោះ សាវុធ ពិសី អាយុ១៨ឆ្នាំ, ទី៧៖ ឈ្មោះ ណយ សុផាន់ អាយុ២១ឆ្នាំ និងទី៨៖ ឈ្មោះ ឡេង គឹមលុយ អាយុ១៧ឆ្នាំ ។ក្រុមនេះធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ លេខ ៤១ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

គួរំលឹកថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌនានា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺចំនួន៨នាក់និងអ្នកទទួលផលចោរកម្ម ៥នាក់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម