អធិការនគរបាលស្រុកសំឡូតប្រជុំផ្សព្វ ផ្សាយផែនការរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

60
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលស្រុកសំឡូតកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រីសាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំឡូតផងនោះ លោក វរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំការប្រជុំដើម្បីផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹកនាំស្នងការលើការងារពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ដាក់ចេញនូវវិធានការបន្ទាន់ជាក់ស្តែងដល់មន្រ្តីនគរបាលអនុវត្តក្នុងកិច្ច រក្សាការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននីមូយៗ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម