រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ Sputnik V ចំនួន ២៥ លានដូសដល់អេហ្ស៊ីប

184
ចែករម្លែក

មុននេះមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានប្រកាសថាប្រទេសជាង ៥០ បានផ្ញើសំណើទិញវ៉ាក់សាំង Sputnik V ដែលបានចុះបញ្ជីដោយក្រសួងសុខាភិបាលរុស្ស៊ីកាលពីខែសីហា ដោយបានក្លាយជាវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាដំបូងគេនៅលើពិភពលោក។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំងមួយរបស់រុស្ស៊ីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី៣០កញ្ញាថា រុស្ស៊ីនឹងផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ចំនួន ២៥ លានដូសដល់អេហ្ស៊ីប។

សេចក្តីថ្លែងការណ៍នោះលើកឡើងថា “RDIF … និងក្រុមហ៊ុន Pharco ដែលជាក្រុមឱសថឈានមុខគេមួយក្នុងប្រទេសអេហ្ស៊ីប (ដែលធ្វើសកម្មភាពតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធប្រតិបត្ដិការសំខាន់របស់ខ្លួនគឺ Biogeneric Pharma) បានយល់ព្រមទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ចំនួន ២៥ លានដូសឱ្យទៅអេហ្ស៊ីប។ វ៉ាក់សាំង ដែលផ្អែកលើមូលដ្ឋាននៃវ៉ិចទ័រវ៉ាក់សាំងមនុស្សយ៉ាងល្អិតល្អន់ជាមួយនឹងប្រសិទ្ធភាពនិងសុវត្ថិភាព នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលអេហ្ស៊ីបក្នុងការធានាបានវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩”។

ប្រធានក្រុមហ៊ុន Pharco លោកវេជ្ជបណ្ឌិត សេរីន អាប់បាស់ ហ៊ែលមី បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងនេះហើយបានកត់សម្គាល់ថាក្រុមហ៊ុនកំពុងពិចារណាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ RDIF “រួមទាំងការធ្វើមូលដ្ឋានីយកម្មផលិតកម្មនៅអេហ្ស៊ីបនៅឯរោងចក្ររបស់ក្រុមហ៊ុន Biogeneric Pharma ក្នុងរយៈពេលពីរបីខែខាងមុខដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ”។

RDIF និយាយថាប្រទេសចំនួនជាង ៥០ មកពីមជ្ឈិមបូព៌ាអាស៊ីអាម៉េរិកឡាទីនអឺរ៉ុបនិងបណ្តាប្រទេសប្រកាន់យកច្បាប់របស់អង់គ្លេស បានបញ្ជូនសំណើទៅប្រទេសរុស្ស៊ីរួចហើយដើម្បីទទួលបានវ៉ាក់សាំងនេះ៕ ដោយ ៖ កញ្ញាដាលីស

អេហ្ស៊ីបទិញវ៉ាក់សាំងរុស្ស៊ី Sputnik V ចំនួន ២៥ លានដូស

ទីតាំងផ្សាយពាណិជ្ជកម្ម