សន្តិសុខ​ចាប់បាន​ចោរ​ម្នាក់​ចូល​លូច​កាបូប​លុយ​នឹង​ទូរស័ព្ទ​ក្នុង​មន្ទីរពេទ្យ​

1044
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ចូល​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ពីរ​គ្រឿងក្នុង​មន្ទីរពេទ្យ​រុស្សី​ត្រូវ​ក្រុម​សន្តិសុខ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្សី​)​ចាប់បាន​ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច​យកទៅ​សាកសួរ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​មន្ទីរពេទ្យ​រុស្សី​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់​ទី​១​ឈ្មោះ កែវ សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ជា​ម្ចាស់​កាបូប​លុយ បាត់​លុយ​អស់​២០​ម៉ឺន​រៀល ។​ទី​២​ឈ្មោះ សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់នៅ​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ជា​ម្ចាស់​ទូរស័ព្ទ​ពីរ​គ្រឿង​។​

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ទាំងពីរ​នាក់​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានមក​មើលថែ​អ្នកជំងឺ​បងប្អូន​ដែល​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី ហើយដោយ​យប់​ជ្រៅ​ពួកគាត់​បាន​សម្រាក​ដោយ​ទុក​កាបូប​លុយ​និង​ទូរស័ព្ទ​នៅក្បែ​ខ្លួន​។ ប្រភព​បាន​បន្តថា ក្រោយមក​ស្រាប់តែ​ឮ​សន្តិសុខ​ដើរមក​សួរថា​មាន​បាត់​សម្ភារៈ​អី​ទេ​?​ពេលឮ​ដូច​ឆ្នេះ​ក៏​រកមើល​តែ​បាត់អស់​។​
​ក្រុម​សន្តិសុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​ជនសង្ស័យ​ម្នាក់​ដើរ​អើត​តាម​បន្ទប់​អ្នកជំងឺ​គ្រប់​បន្ទប់ និង​មាន​ស្ពាយ​កាបូប​។​ដោយមាន​ការសង្ស័យ​ទើប​ឃាត់​សួរនាំ​និង​ហៅ​អ្នក​នៅក្នុង​បន្ទប់​មក​សួរ​ទើប​ដឹងថា​បាន​លួច​កាបូប​និង​ទូរស័ព្ទ​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ក្រុម​សន្តិសុខ​បាន​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៨ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1GZ-0385 និង​រាយការណ៍​ទៅ​សមត្ថកិច្ច​យក​ជនសង្ស័យ​ទៅ​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​៕S/

​សន្តិសុខ​ចាប់បាន​ចោរ​ម្នាក់​ចូល​លូច​កាបូប​លុយ​នឹង​ទូរស័ព្ទ​ក្នុង​មន្ទីរពេទ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម