ចាប់ខ្លួនអតីតឈ្មួញឈើគ្រញូង នៅខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប

116
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កងរាជអាវុធហត្ថផែនព្រហ្មទណ្ឌ នៃអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនលោក ស្រេង ប្រណី អតីតឈ្មួញរកស៊ីឈើគ្រញូង នៅខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប។

ការចាប់ខ្លួនជនត្រូវចោទខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ០៩និង៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុច ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បាននិយាយថា ជនត្រូវចោទឈ្មោះ ស្រេង ប្រណី ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៣៩ ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក ស៊ាង ណារ៉ា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ទីរួមខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ពិរុទ្ធជន ឈ្មោះ ស្រេង ប្រណី ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅបច្ចប្បន្ន ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម