ក្រុមចម្រៀង Mamamoo ត្រៀមខ្លួនវិលត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មី

167
ចែករម្លែក

ក្រុមចម្រៀងដ៏ពេញនិយមរបស់កូរ៉េខាងត្បូងបានធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយ ដោយប្រកាសចេញអាល់ប៊ុមថ្មីនៅខែវិច្ឆិកា។

ជាក្រុមចម្រៀង K-pop ដែលគេស្គាល់បំផុតមួយនៅលើពិភពលោក Mamamoo នឹងមានអាល់ប៊ុមថ្មីនៅដើមខែវិច្ឆិកា។ ផលិតកម្ម RBW Entertainment បានបញ្ជាក់ពីព័ត៌មាននេះដោយនិយាយថាកម្មវិធីផ្សព្វផ្សាយនឹងត្រូវប្រកាសនៅពេលក្រោយ។

បទចម្រៀងទោលឌីជីថលពិសេសថ្មីរបស់ពួកគេ ដែលមានចំណងជើងថា “Wanna Be Myself” ជាមួយនឹង MV ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា បានបញ្ជូនសារអំពីការស្រឡាញ់ខ្លួនឯងនិងបង្ហាញពីភាពទាន់សម័យនិងទំនុកចិត្តខ្ពស់របស់សមាជិកទាំងអស់។

ក្រុមចម្រៀងស្រីស្អាតទាំងនេះបានចេញអាល់ប៊ុមចុងក្រោយបំផុតរបស់ពួកគេកាលពីមួយឆ្នាំមុន ជាមួយនឹងអាល់ប៊ុមស្ទូឌីយោ “Reality in Black” និងបទល្បី “Hip” ។

ក្នុងមួយឆ្នាំកន្លងទៅ ក្រៅពីការចេញផ្សាយបទចម្រៀងជាលក្ខណៈក្រុម សមាជិកឈ្មោះ​ សូឡា, មូនប្យូល, វ៉ាសា និង វីអ៊ីន ក៏ចេញអាល់ប៊ុមទោលជោគជ័យខ្លាំងផងដែរ។ សមាជិកទាំងអស់ធ្វើការងារតាមរបៀបផ្ទាល់ខ្លួននិងស្ទីលតន្រ្តីប្លែកៗរៀងៗខ្លួន៕ ដោយ ៖ កញ្ញាដាលីស

Mamamoo នឹងចេញអាល់ប៊ុមថ្មីនៅដើមខែវិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម