អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោចែកអំណោយដល់អជនពិការ ចាស់ជរានិងប្រជាពលរដ្ឋទីទាល់ក្រ៥០គ្រួសារមកពីសង្កាត់ពងទឹក

187
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ ដែលអញ្ជើញបានមកពីសង្កាត់ពងទឹក ខណ្ឌដង្កោ។

ក្នុងឱកាសនោះលោកស្រីគឺម ញឹម ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារទាំងអស់។សម្ដេចទាំងទ្វេរតែង តែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ចមិនដែលភ្លេចទេជាក់ស្ដែងក្នុងពេលនេះបាននាំយកអំណោយមកចែកជូនបងប្អូនតាមរយះអាជ្ញាធរមូលដ្ឋាន។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឱ្យដឹងថា៖អំណោយមនុស្សធម៌ដែលលោកស្រីអភិបាលខណ្ឌដង្កោបាននាំយកទៅចែកជូនបងប្អូននាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មី០១កេស, ទឹកស៊ីអ៊ីវ០១យួរ, ឆ្នាំងបាយ ឬធុងទឹកកក ឬខ្ទាឆា ឬបំពង់ទឹកក្ដៅ ឬចានស្រាក់ ចំនួន០១, ចានដែក ចំនួន០១ ឃីត០១កញ្ចប់ នឹងថវិកា៣ម៉ឺនរៀល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម