កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង៧៤៣គីឡូម៉ែត្រក្រឡា

104
ចែករម្លែក

ដោយៈជា សីហៈ/ភ្នំពេញៈ លោក លី ធុធ ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទី១ អាជ្ញា ធរមីន បានអះអាងថា នៅទូទាំងប្រទេសកម្ពុជាគឺនៅសេសសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារតែគ្រាប់បែកចង្កោមប្រមាណជាជាង ៧៤៣ គីឡូម៉ែត្រក្រឡា នៅក្នុងខេត្តចំនួន ១៩ ។

លោក បានអះអាងយ៉ាងដូច្នេះនៅក្នុងពេលដែល លោក និង លោក ផាទ្រិច ម័ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញទស្សនកិច្ចការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី។

លោកបានបញ្ជាក់ថា ” នៅក្នុងឱកាសនោះ ខ្ញុំ បាន ជម្រាប ប្រាប់ ឯកអគ្គរដ្ឋទូត ថា ផ្អែក តាម លទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង នោះ បានបោសម្អាតរួចមាន ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ ទៀត “។

លោកបាន បញ្ជាក់ បន្ថែម ថា រាជរដ្ឋាភិបាល កម្ពុជា មាន ចក្ខុវិស័យ និង គោល ដៅ ច្បាស់ លាស់ ក្នុង ការ បញ្ចប់ ការ គម្រាម កំហែង ដោយ សារ មីន ដែល កម្ពុជាបាន ដឹង អោយ អស់ នៅ ត្រឹម ឆ្នាំ ២០២៥ ដូច មាន ចែង ក្នុង ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែល ក្នុង នោះ ក៏ បាន លើក ឡើង ក្នុង ការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដោយ កំណត់ ក្នុង គោល ដៅ ទី២ របស់ ខ្លួន ផង ដែរ។

ដោយឡែកលោក ឯកអគ្គរដ្ឋទូតអាមេរិក បាន មាន ប្រសាសន៍ ថា សហរដ្ឋអាមេរិក គឺ ជា អ្នក ផ្តល់ ជំនួយ មនុស្ស ធម៌ លើ ការងារ បោស សម្អាត មីន/គ្រាប់ នៅ កម្ពុជា ធំមួយ ក្នុង គោលដៅ ចូលរួម ផ្តល់ នូវ សុខ សុវត្ថិប្រភព ជូន ប្រជាពលរដ្ឋ កម្ពុជា ហើយ សហរដ្ឋអាមេរិក នឹងប្តេជ្ញា បន្ត ឈរ ជាមួយ កម្ពុជា ក្នុង ការ បញ្ចប់ ការគម្រាម កំហែង ដោយ សារ មីន អោយ អស់ នៅ ឆ្នាំ ២០២៥ ស្រប តាម ផែនការ យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល កម្ពុជា ផងដែរ ។

ក្នុង ដំណើរ ទស្សនកិច្ច នេះ លោក លី ធុច និង ឯកអគ្គរដ្ឋទូតអាមេរិក បាន ចុះ ពិនិត្យ ម៉ាស៊ីន គាំទ្រ ប្រតិបត្តិការ បោសសម្អាត គ្រាប់របស់ អង្គការ MAG ដែល ជា ជំនួយ របស់ សហរដ្ឋ អាមេរិក នៅ ក្រុង បាន លុង និង លទ្ធផល នៃ ការ បោស សម្អាត គ្រាប់ បែក ចង្កោមរបស់ អង្គការ NPA នៅ វិទ្យាល័យ ត្រពាំង ក្រហម ស្រុកកូនមុំ ព្រម ទាំង បាន មើល ការ ប្រកួត បាល់ ទាត់ នារី រវាង អ្នក ដោះ មីន/គ្រាប់ របស់ អង្គការ MAG និង អង្គការ NPA ផងដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ លោក លី ធុច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាព មីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែង ដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាម រយៈ WRA (Weapon Removal and Abatement) និង កម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកក៏ បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន និង គ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែម ក្រុម ការងារ បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់ បែក ចង្កោម៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម