ប្រព័ន្ធឌីជីថល កំពុងត្រូវបានផ្តល់តម្លៃពីសមាជិកព្រឹទ្ធសភា និងមន្រ្តីជំនាញពាក់ព័ន្ធ

154
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ សមាជិក សមាជិកានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តរហូតដល់ស្មៀនឃុំសង្កាត់កំពុងតម្លៃខ្ពស់ពីអត្តប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននាសម័យទំនើបនេះថាអាចជួយពន្លឿនដោះស្រាយរាល់បញ្ហានានាបានទាន់ពេលវេលា បើធៀបនឹងពេលចេះប្រើ។

ការតម្លៃពីសារៈសំខាន់ប្រព័ន្ធឌីជីថលរបស់សមាជិកព្រឹទ្ធសភាដែលស្ថាប័នកំពូល អគ្គនាយកដ្ឋានរដ្ឋាបាលក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញ និងមេឃុំសង្កាត់នៅពេលនេះធ្វើឡើងក្នុងវេទិកាពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ស្តីពីសកម្មភាពគាំទ្រក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់»របស់ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោក គង់ សារាជ ប្រធានក្រុមភូមិភាគ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា បង្ហាញការចាប់អារម្មណ៍ថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បច្ចុប្បន្ននេះ រួមមាន ៖ ហ្វេសប៊ុក តេឡេក្រាម និងWhatsApp ជាដើម បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ដែលពុំអាចខ្វះបានប្រចាំថ្ងៃ សម្រាប់ទំនាក់ទំនងបម្រើការងារតាមសេចក្តីត្រូវការរៀងៗខ្លួន ខណៈសាធារណជនអាចរាល់ដឹង ឬបញ្ចូនព័ត៌មានទាំងនោះឱ្យគ្នាទៅមកបានឆាប់រហ័ស ទាន់ពេលវេលា និងពុំចំណាយថវិកាច្រើនទៀតផង។

លោក គង់ សារាជ សមាជិកព្រឹទ្ធសភា ថ្លែងបន្ថែមថា គ្រប់ប្រទេសនៅលើពិភពលោក គឺគេបានអនុវត្តព្រមគ្នាទៅដល់ចំណុចនេះអស់ទៅហើយ។ ដូច្នេះកម្ពុជាយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យប្រព័ន្ធឌីជីថលនេះកាន់តែទូលំទូលាយសម្រាប់ធនធានមនុស្សចេះប្រើប្រាស់បានត្រឹមត្រូវ ក្នុងន័យរួមចំណែកសង្គមជាតិរីកចម្រើន និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ទន្ទឹមនោះ ការប្រើប្រាស់ប្រព័ន្ធឌីជីថលនាយុគ្គសម័យថ្មី ក៏កំពុងតែជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តកោះកុង ចាំបាច់ត្រូវតែយល់ដឹងឱ្យស្របទៅតាមភាពជឿលឿន និងបម្រើការដល់កិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានជួបប្រជាពលរដ្ឋ។

សមាជិកព្រឹទ្ធដដែល លើកឡើងថា នៅពេលមេឃុំ និងចៅសង្កាត់ មានសមត្ថភាពប្រើប្រាស់បណ្តាញទំនាក់ទំនងឌីជីថលរួចរាល់ ពួកគាត់រុញចាលនូវព័ត៌មានពីអ្វីដែលតម្រូវការចង់របស់ប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំរបស់ខ្លួនបានទាន់ពេលវេលា មុននឹងស្វែងរកដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអភិវឌ្ឍន៍រួមគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះពុំបានល្អ១០០ភាគរយយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរអាចធ្វើទៅបាន ជៀសវាងការមិនតបឆ្លើយណាមួយសោះ។

ចំណុចនេះ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ វាយតម្លៃថា អន្តរកាលជួបវិបត្តិជំងឺកូវីដ១៩ធ្វើឱ្យមន្រ្តីជំនាញ និងរដ្ឋបាលមួយចំនួនអាចចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីផលយ៉ាងល្អប្រសើរ។ ត្បិតជួបបញ្ហាប្រឈម ឬមិនទទួលយកបានទាំងអស់គ្នាក្តី។ ដូច្នេះលោកសុំលើកទឹកចិត្តដល់មន្រ្តីពាក់ព័ន្ធទាំងអស់ខេត្តកោះកុងបន្តកិច្ចខិតខំប្រឹងប្រែងថែម សម្រាប់ភាពរីកចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ តាមកំណែទម្រង់ឧស្សហកម្មបច្ចេកវិទ្យា និងលទ្ធិប្រជាធិបតេយ្យ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលយកសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយបន្តរិះរកវិធីសាស្រ្តផ្សេងៗថែទៀតគៀងគរមន្រ្តីរាជការ និងសាធារណជនចូលរួមប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចអោយគ្រប់ៗគ្នា ដើម្បីជាមូលដ្ឋានពិចារណាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមាន។

ចំណែកឯលោក សុខ ប៊ុនថន ស្មៀនសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងលោក ផុន សុផាន់ណា មេឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ឱ្យដឹងស្រដៀងគ្នាថា សព្វថ្ងៃនេះ សាលាសង្កាត់ និងសាលាឃុំរបស់ពួកគាត់បានបង្កើតឱ្យមានសមាជិកជាគ្រុបហ្វេសប៊ុក តេឡេក្រាម និងWhatsApp រួចរាល់ក្នុងគោលដៅធ្វើយ៉ាងណាផ្តល់ព័ត៌មានទាន់ហេតុការណ៍ ឬគម្រោងអភិវឌ្ឍន៍អ្វីមួយជូនអភិបាលស្រុក និងអភិបាលខេត្តជ្រាបជាព័ត៌មាន ដើម្បីអនុម័ត។

តំណាងអាជ្ញាធរមូលដ្ឋានទាំងពីរនាក់នេះ រាល់បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ពួកគាត គឺហាក់ទទួលបានផលច្រើនតាមរយៈឆ្លើយតបភ្លាមៗពីថ្នាក់ដឹកនាំ ព្រមទាំងដាក់គោលការណ៍ដោះស្រាយផងដែរដូចជា៖ សកម្មភាពសង្រ្គោះបន្ទាន់ពេលមានគ្រោះធម្មជាតិ អប់រំផ្សព្វផ្សាយជំងឺកូវីដ ការផ្តល់ប្រាក់ឧបត្ថម្ភអំឡុងពេលជំងឺកូវីដ សេវាសាធារណ និងការស្នើសុំអភិវឌ្ឍន៍ផ្លូវ ថ្នល់ ប្រឡាយលូ ជាច្រើនទៀត។ បើធៀបនឹងពេលមិនចូលរួមប្រើប្រាស់ គឺចំណាយវេលា និងថវិកាច្រើនមុននឹងសម្រេចការងារនីមួយៗបាន ពោលគឺត្រូវបានមកកាន់សាលាខេត្តដោយផ្ទាល់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម