​UN ព្រមាន​ថា​កូរ៉េ​ខាងជើង​បាន​បង្កើត​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​និង​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​ផ្លោង​

197
ចែករម្លែក

​របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​(UN)​បាន​អះអាង​ថា​កូរ៉េ​ខាងជើង​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​មុន​ដោយ​ជោគជ័យ​។​

​អង្គការសហប្រជាជាតិ​ក៏​បាន​រកឃើញ​ផងដែរ​ថា​កូរ៉េ​ខាងជើង​កំពុង​បន្ត​ផលិត​មី​ស៊ី​ល​ផ្លោង​និង​បន្ត​គេចវេស​ពី​ការដាក់ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ប្រទេស​នេះ​។​

​របាយការណ៍​នេះ​បាន​និយាយ​ថា​របប​នេះ​បាន​បន្ត​ស្វែងរក​វិធី​នៃ​ការទិញ​និង​លក់​ផលិតផល​ឬ​គ្រឿង​សម្ភារៈ​ផ្សេងៗ​ដែល​ត្រូវបាន​ហាមឃាត់ បើទោះបីជា​មាន​ការដាក់​ទណ្ឌកម្ម​និង​ភាព​ឯកោ​របស់​​ខ្លួន​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ក៏ដោយ​។​

​ការ​ចេញ​របាយការណ៍​នេះ​កើតឡើង ស្របពេល​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​KCNA បាន​បញ្ចេញ​រូបភាព​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​កញ្ញា ដែល​បង្ហាញ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ធ្វើជា​ប្រធាន​កិច្ចប្រជុំ​នៃ​បក្ស​ពលករ​កូរ៉េ កាល​ពី​មួយ​ថ្ងៃមុន​នេះ​។​

​នៅពេល​នេះ​កូរ៉េ​ខាងជើង​ត្រូវបាន​គេ​ជឿជាក់ថា បាន​ធ្វើឱ្យ​មាន​ជោគជ័យ​ក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​បង្កើត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កាន់តែ​មាន​ទំហំ​តូច​និង​ខ្លាំង​ដែល​អាច​បំពាក់​​លើ​ក្បាល​កាំជ្រួច​ផ្លោង​។ នេះ​បើ​យោង​តាម​កាសែត​The Times​។​

​របាយការណ៍​ដដែល​នេះ កើត​ឡើង​បន្ទាប់ពី​ប្រទេស​នេះ​កាលពី​ឆ្នាំ ២០១៧ បាន​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ដោយ​ជោគជ័យ ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​ទឹកដី​គោក​អាម៉េរិក​៕​ប្រែ​សម្រួល​៖​សុខា​/sn

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ធ្វើជា​ប្រធាន​កិច្ចប្រជុំ​នៃ​បក្ស​ពលករ​កូរ៉េ នៅ​អាទិត្យ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម